ជប៉ុនចាប់ផ្ដើមបង្ហូរទឹកវិទ្យុសកម្ម Fukushima ចូលក្នុងមហាសមុទ្រ ជាលើកទី២

អន្តរជាតិ

នាថ្ងៃទី០៥ ខែតុលានេះ ប្រទេសជប៉ុនបានចាប់ផ្ដើមបង្ហូរទឹកវិទ្យុសកម្មពីរោងចក្រនុយក្លេអ៊ែរ Fukushima ទៅក្នុងមហាសមុទ្រជាលើកទី២ ខណៈការបង្ហូរទឹកនេះចាប់ផ្ដើមកាលពីម៉ោង ១០ និង១៨នាទី ម៉ោងនៅជប៉ុន។ នេះបើតាមការចុះផ្សាយពីទីភ្នាក់ងារសារព័ត៌មាន AFP។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សម្រាប់ការបង្ហូរទឹកវិទ្យុសកម្មលើកទី២នេះ ជប៉ុនគ្រោងបង្ហូរទឹកប្រមាណ ៧ ៨០០តោន ខណៈការបង្ហូរលើកទីមួយ ដែលធ្វើកាលពីថ្ងៃទី២៤ ខែសីហា មានប្រមាណ ១,៣៤លានតោន។

គួររំលឹកដែរថា ជុំវិញការបង្ហូរទឹកវិទ្យុសកម្មរបស់ជប៉ុន គឺទទួលបានការរិះគន់យ៉ាងខ្លាំង ជាពិសេស​ប្រទេសចិន ដោយបានដាក់ចេញវិធានការហាមឃាត់ការនាំចូលគ្រឿងសមុទ្រពី​ជប៉ុន បន្ទាប់ពីបារម្មណ៍ថា សារធាតុវិទ្យុសកម្មដែលបានហូរចូលក្នុងទឹកនោះ ធ្វើឲ្យប៉ះពាល់ដល់​សុខភាព​ប្រជាជន។

សូមជម្រាបបន្ថែមថា ដើម្បីសម្រេចផែនការបង្ហូរទឹកវិទ្យុសកម្មចេញឲ្យអស់ពីរោងចក្រ Fukushima ជប៉ុនត្រូវការពេលប្រហែលរាប់ទសវត្សឯណោះ ស្របពេលពួកគេក៏មានបំណង​ចង់រុះរើរោងចក្រមួយនេះ​ផងដែរ៕