នាយកប្រតិបត្តិក្រុមហ៊ុន Apple លោក Tim Cook ទទួលបានទឹកប្រាក់ប្រមាណ ៤១,៥លានដុល្លារ ក្រោយទូទាត់ការបង់ពន្ធរួច ខណៈទឹកប្រាក់ដ៏ច្រើនសំបើមនេះ បានពីការលក់ភាគហ៊ុនរយៈពេល ២ឆ្នាំ។
យោងតាមការចុះផ្សាយពីសារព័ត៌មាន CNA បានបង្ហាញថា លោក Cook បានលក់ភាគហ៊ុន ៥១១ ០០០ហ៊ុន ដែលមានតម្លៃប្រមាណ ៨៧,៨លានដុល្លារ មិនទាន់គិតគូថ្លៃបង់ពន្ធ ខណៈមេធំក្រុមហ៊ុន Apple មានចំណែកភាគហ៊ុនប្រមាណ ៣,៣លានហ៊ុន គិតជាប្រាក់ ៥៦៥លានដុល្លារ។
គួររំលឹកបន្តិចថា កាលពីខែសីហា ឆ្នាំ២០២១ មហាសេដ្ឋីបច្ចេកវិទ្យាអាមេរិកម្នាក់នេះ កើបលុយបានប្រហែល ៣៥៥លានដុល្លារ ពីការលក់ភាគហ៊ុននាពេលនោះ។
សូមជម្រាបបន្ថែមថា លោក Tim Cook គឺជាមហាសេដ្ឋីបច្ចេកវិទ្យាមួយរូប ដែលមានទ្រព្យសម្បត្តិប្រមាណ ១,៩ពាន់លានដុល្លារ ស្របពេលបច្ចុប្បន្នលោកកំពុងកាន់តំណែងជា CEO នៃក្រុមហ៊ុនមានតម្លៃថ្លៃបំផុតលើលោក Apple៕