នៅត្រីមាសទី៣ ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី VinFast កើបប្រាក់ចំណូលគួរអោយកត់សំគាល់

អន្តរជាតិ

កាលពីថ្ងៃទី៥ ខែតុលា ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី VinFast បានប្រកាសពីការកើនឡើងប្រាក់ចំណូលដល់ទៅ ១៥៩% នាត្រីមាសទីបីនៃឆ្នាំ ២០២៣នេះ ខណៈដែលក្រុមហ៊ុនបានផ្តោតសំខាន់លើការដឹកជញ្ជូនរថយន្ត និងការពង្រីកភាពជាដៃគូផ្នែកលក់នៅក្នុងទឹកដីសហរដ្ឋអាមេរិក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើតាមប្រភពពីសារព័ត៌មាន Reuters បានចុះផ្សាយថា នៅក្នុងត្រីមាសទី៣ ដែលទើបតែបិទបញ្ចប់កាលពីថ្ងៃទី ៣០ ខែកញ្ញាកន្លងទៅនេះ ក្រុមហ៊ុន VinFast បានចែកចាយរថយន្តអគ្គិសនី (EV) បានប្រមាណ ១០០២៧ គ្រឿង និងទាញប្រាក់ចំណូលបានចំនួន ៣៣៨លានដុល្លារ។

ក្រុមហ៊ុនមួយនេះ បានធ្វើការយ៉ាងសកម្មដើម្បីប្រែក្លាយខ្លួនជាក្រុមហ៊ុនដ៏សំខាន់មួយនៅក្នុងទីផ្សារ EV របស់ពិភពលោក ហើយដើម្បីជំរុញការលក់របស់ខ្លួន ក្រុមហ៊ុនបាននឹងកំពុងសហការជាមួយអ្នកចែកចាយនៅសហរដ្ឋអាមេរិក ដែលជាទីផ្សារដ៏មានសក្តានុពលសម្រាប់រថយន្តអគ្គិសនីផងដែរ។ 

បើផ្អែកតាម Reuters ក្រុមហ៊ុន VinFast កាលពីពេលកន្លងទៅក៏បាននិយាយផងដែរថា ខ្លួននឹងបើកដំណើរការរោងចក្រដំឡើងរថយន្តនៅក្នុងប្រទេសឥណ្ឌា ដែលជាប្រទេសផលិតរថយន្តធំជាងគេទីបីរបស់ពិភពលោក ដើម្បីធ្វើការផលិតររថយន្តអគ្គិសនី ក្រោមការលើកទឹកចិត្តពីរដ្ឋាភិបាលអាស៊ីខាងត្បូង៕