សមាជិកក្រុមប្រឹក្សាភិបាលសន្តិសុខ​UN ខ្វះការឯកភាព ក្នុងការថ្កោលទោសក្រុមឧទ្ទាមហាម៉ាស

អន្តរជាតិ

សមាជិកក្រុមប្រឹក្សាភិបាលសន្តិសុខអង្គការសហប្រជាជាតិជាច្រើន បានចេញមុខថ្កោលទោសក្រុមឧទ្ទាមហាម៉ាស កាលពីថ្ងៃទី០៨ ខែតុលា ជុំវិញការវាយប្រហារ​ដ៏ធំ​នៅប្រទេសអ៊ីស្រាអែល ប៉ុន្តែពួកគេខ្វះការឯកភាពគ្នាក្នុងការចេញលិខិតថ្កោលទោសជាផ្លូវការ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពីសារព័ត៌មាន CNA បានបង្ហាញថា នៅក្នុងគ្រាអាសន្នមួយនេះ អាមេរិក និងអ៊ីស្រាអែល បានអំពាវនាវឲ្យមានការថ្កោលទោសយ៉ាងខ្លាំង ចំពោះក្រុមឧទ្ទាមប៉ាឡេស្ទីន ដែលបានគ្រប់គ្រងតំបន់ព្រំដែន Gaza និងបើកការវាយឆ្មក់យ៉ាងធំកាលពីថ្ងៃសៅរ៍ បណ្ដាលឲ្យ​មានការបាត់បង់ជីវិតមនុស្សច្រើនជាង ១ ០០០នាក់ ក្នុងរយៈពេល ៣ថ្ងៃមកនេះ។

“មានប្រទេសច្រើនណាស់ ដែលបានចេញមុខថ្កោលទោសចំពោះការវាយប្រហាររបស់ក្រុមហាម៉ាស ប៉ុន្តែមិនមានទាំងអស់ឡើយ។ បើទោះជាខ្ញុំមិនបញ្ចេញឈ្មោះ ក៏អ្នកអាចដឹងដែរថា ប្រទេសណាដែលមិនយល់ស្របក្នុងការថ្កោលទោសទង្វើបែបនេះ”។ នេះបើតាមសម្ដីរបស់​មន្ត្រីការទូតជាន់ខ្ពស់អាមេរិក លោក Robert Wood ចង់សំដៅទៅកាន់ប្រទេសរុស្ស៊ី ដែលកំពុងមានទំនាក់ទំនងមិនល្អជាមួយលោកខាងលិច។

បន្ថែមពីនោះ ក្រុមអ្នកការទូតបានអះអាងថា ក្រុមប្រឹក្សាសន្តិសុខមិនបានរវីរវល់ជាមួយនឹងការ​ចេញសេចក្ដីថ្លែងការរួមឡើយ ដោយពួកគេហាក់ខ្វាយខ្វល់ជាមួយរឿងរុស្ស៊ី ជាជាងការថ្កោលទោសក្រុមហាម៉ាស ចំពោះការវាយប្រហារទៅលើអ៊ីស្រាអែល៕