កិច្ចព្រមព្រៀងតម្លៃ ៥០០លានដុល្លារ រវាង Evergrande និងក្រុមហ៊ុនឌូបៃ ត្រូវបានផ្អាកបណ្ដោះអាសន្ន

អន្តរជាតិ

កិច្ចព្រមព្រៀងលក់ភាគហ៊ុនរវាងក្រុមហ៊ុនរថយន្តអគ្គិសនី China Evergrande New Energy Vehicle Group ជាមួយក្រុមហ៊ុន NWTN ដែលមានមូលដ្ឋាននៅទីក្រុងឌូបៃ តម្លៃប្រហែល ៥០០លានដុល្លារ ត្រូវបានផ្អាកបណ្ដោះអាសន្ន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ប្រភពដដែលបន្ថែមថា ជុំវិញហេតុផលការជួញដូរដ៏ធំសំបើមនេះ គឺដោយសារមានការសង្ស័យ​ចំពោះភាពមិនច្បាស់លាស់មួយចំនួន ដែលក្រុមហ៊ុនមេ Evergrande កំពុងជួបប្រទះ។

ជាការពិត មួយរយៈចុងក្រោយនេះ Evergrande កំពុងជួបរឿងស្មុគស្មាញជាច្រើន ពោល​ប្រធានក្រុមហ៊ុន មហាសេដ្ឋី Hui Ka Yan កំពុងស្ថិតក្រោមការស៊ើបអង្កេតពីក្រុមប៉ូលិស ខណៈផែនការរៀបចំរចនាសម្ព័ន្ធបំណុលរបស់ខ្លួន ក៏កំពុងរាំងស្ទះថែមទៀត។

សូមជម្រាបដែរថា កាលពីខែសីហាកន្លងទៅ ក្រុមហ៊ុនរថយន្តអគ្គិសនីរបស់ Evergrande បាន​បញ្ជាក់ថា ពួកគេបានលក់ភាគហ៊ុន ៦,១៨ពាន់លានហ៊ុន ទៅកាន់ក្រុមហ៊ុន NWTN ក្នុងទំហំទឹកប្រាក់ ៣,៨៩ពាន់លានដុល្លារហុងកុង ឬប្រមាណ​ជិត ៥០០លានដុល្លារ៕