ក្រុមហ៊ុនរដ្ឋចិន China National Chemical Engineering Co Ltd ហៅកាត់ CNCEC បាននិយាយកាលពីថ្ងៃទី០៨ ខែតុលាថា ពួកគេបានចុះកិច្ចព្រមព្រៀងតម្លៃប្រមាណ ៨,៤ពាន់លានអឺរ៉ូ ឬប្រហែល ៨,៨៩ពាន់លានដុល្លារ នៅប្រទេសរុស្ស៊ី។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពីសារព័ត៌មាន CNA បានបង្ហាញថា កុងត្រារបស់ក្រុមហ៊ុនរដ្ឋចិនមួយនេះ មានបំណងចង់សាងសង់រោងចក្រគីមី នៅប្រទេសរុស្ស៊ី ដោយទាក់ទងនឹងការផលិតឧស្ម័នមេតាណុល ចម្រាញ់ចេញពីឧស្ម័នធម្មជាតិក្នុងតំបន់សមុទ្រ Baltic Sea។
សូមជម្រាបដែរថា ពាណិជ្ជកម្មទ្វេភាគីរវាងចិន និងរុស្ស៊ីបានកើនឡើងប្រហែល ២៩% នៅក្នុងឆ្នាំ២០២២ ឡើងដល់ទំហំប្រហែល ១៩០ពាន់លានដុល្លារ៕