អតីតប្រធានក្រុមហ៊ុន China Everbright Group របូតតំណែងនៅគណបក្សកុម្ម៉ុយនីស្តចិន

អន្តរជាតិ

អតីតប្រធានក្រុមហ៊ុនចិន China Everbright Everbright Group លោក Li Xiaopeng ត្រូវបានដកតំណែងពីគណបក្សកុម្ម៉ុយនីស្ត បន្ទាប់ពីរកឃើញថាបានប្រព្រឹត្តបទល្មើសមួយចំនួន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពីសារព័ត៌មាន CCTV បានបង្ហាញថា លោក Li ជាប់ពាក់ព័ន្ធនឹងករណី​ពុករលួយ បន្ទាប់ពីស្ថិតក្រោមការស៊ើបអង្កេតតាំងពីខែមេសាមកម៉្លេះ។

តាមរយៈការស៊ើបអង្កេតបានរកឃើញថា លោក Li បានទទួលការសូកប៉ាន់ គ្រប់គ្រងភាគហ៊ុន​នៅក្រុមហ៊ុនដែលមិនបានចុះបញ្ជីត្រឹមត្រូវ ប្រើប្រាស់អំណាចខុសច្បាប់ ដើម្បីផ្ដល់ប្រាក់កម្ចី និងរកប្រាក់តាមមធ្យោបាយផ្សេងៗ។

សូមជម្រាបបន្ថែមថា ក្រុមហ៊ុន China Everbright Group គឺជាក្រុមហ៊ុនអចលនទ្រព្យធំបំផុតនៅ​ចិន និងមានបុត្រសម្ព័ន្ធធំៗជាច្រើនដូចជា China Everbright Bank, Everbright Securities និង China Everbright៕