ជប៉ុនត្រៀមធ្វើជាប្រធាននៃកិច្ចប្រជុំរដ្ឋមន្ត្រីហិរញ្ញវត្ថុនៃក្រុម G7 ក្នុងសប្ដាហ៍នេះ

អន្តរជាតិ

ប្រទេសជប៉ុន នឹងធ្វើជាប្រធាននៃកិច្ចប្រជុំរដ្ឋមន្ត្រីហិរញ្ញវត្ថុ និងទេសាភិបាលធនាគារកណ្ដាល​នៃក្រុមប្រទេស G7 នាថ្ងៃទី១២ ខែតុលា ដើម្បីជជែកគ្នាពីបញ្ហាសង្គ្រាមនៅអ៊ុយក្រែន និងស្ថានភាពសេដ្ឋកិច្ចពិភពលោក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

“សម្រាប់កិច្ចប្រជុំមេដឹកនាំផ្នែកហិរញ្ញវត្ថុនៃក្រុម G7 ដែលមានជប៉ុនជាប្រធាន ពួកយើងចង់ផ្ដោត​លើបញ្ហាសំខាន់ៗមួយចំនួនដូចជា ការផ្ដល់ជំនួយទៅកាន់អ៊ុយក្រែន ក៏ដូចជាជជែក​ពីស្ថានភាព​ហិរញ្ញវត្ថុសកលលោកផងដែរ ហើយយើងសង្ឃឹមថា នឹងបានផ្លែផ្កាល្អច្រើន”។ នេះបើតាមការ​បញ្ជាក់ពីរដ្ឋមន្ត្រីហិរញ្ញវត្ថុជប៉ុន Shunichi Suzuki។

គួររំលឹកដែរថា កិច្ចប្រជុំមួយនោះ នឹងធ្វើឡើងនៅក្រៅកិច្ចប្រជុំផ្លូវការ G20 អំឡុងពេលសមាជិកទាំងនោះ ចូលរួមកិច្ចប្រជុំកំពូល​ប្រចាំឆ្នាំរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ ហៅកាត់ IMF នៅប្រទេសម៉ារ៉ុក៕