ស្ដេចត្រាញ់ម៉ាឡេស៊ី លោក Robert Kuok ជាមហាសេដ្ឋីមានបំផុតដាច់គេប្រចាំប្រទេស និងជាមហាសេដ្ឋីមានវ័យចំណាស់បំផុតទី២ លើពិភពលោកផងដែរ ដោយបច្ចុប្បន្នលោកមានអាយុ ១០០ឆ្នាំ។

មហាសេដ្ឋីដែលមានវ័យចំណាស់ជាងកំពូលអ្នកមានម៉ាឡេស៊ី គឺជាមហាសេដ្ឋីអាមេរិក លោក George Joseph ដែលបច្ចុប្បន្នមានអាយុរហូតដល់ទៅ ១០២ឆ្នាំ។ នេះបើតាមការចុះផ្សាយពីគេហទំព័រ Businessinsider។

ខាងក្រោមគឺជាបញ្ជីឈ្មោះមហាសេដ្ឋីវ័យចំណាស់បំផុតលើលោក និងទំហំទ្រព្យសម្បត្តិរបស់ពួកគេ គិតត្រឹមខែតុលា ឆ្នាំ២០២៣នេះ៖
១/George Joseph អាយុ ១០២ឆ្នាំ មានទ្រព្យសម្បត្តិ ១,៣ពាន់លានដុល្លារ
២/Robert Kuok អាយុ ១០០ឆ្នាំ មានទ្រព្យសម្បត្តិ ១១,៨ពាន់លានដុល្លារ
៣/David Murdock អាយុ ១០០ឆ្នាំ មានទ្រព្យសម្បត្តិ ៣,៤ពាន់លានដុល្លារ
៤/Charlie Munger អាយុ ៩៩ឆ្នាំ មានទ្រព្យសម្បត្តិ ២,៦ពាន់លានដុល្លារ
៥/Sim Daniel Abraham អាយុ ៩៩ឆ្នាំ មានទ្រព្យសម្បត្តិ ២,៤ពាន់លានដុល្លារ
៦/Ana Maria Brescia Cafferata អាយុ ៩៩ឆ្នាំ មានទ្រព្យសម្បត្តិ ១ពាន់លានដុល្លារ
៧/Stephen A. Jarislowsky អាយុ ៩៨ឆ្នាំ មានទ្រព្យសម្បត្តិ ១,៥ពាន់លានដុល្លារ
៨/John Farber អាយុ ៩៨ឆ្នាំ មានទ្រព្យសម្បត្តិ ១,៣ពាន់លានដុល្លារ៕