ប្រធានាធិបតីរុស្ស៊ីបំពេញទស្សនកិច្ចក្រៅប្រទេសលើកដំបូង តាំងពីមានដីកាចាប់ខ្លួនពី ICC

អន្តរជាតិ

ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន បានធ្វើដំណើរទៅដល់ប្រទេសកៀហ្ស៊ីស៊ីស្ថាន នាថ្ងៃព្រហស្បតិ៍ ខណៈនេះគឺជាការបំពេញទស្សនកិច្ចក្រៅប្រទេសលើកដំបូង​របស់លោក តាំងពីតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ហៅកាត់ ICC ចេញដីកាចាប់ខ្លួនលោកកាលពីខែមីនា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពីសារព័ត៌មានរុស្ស៊ី TASS បានរាយការណ៍ថា លោក ពូទីន បានធ្វើដំណើរទៅដល់កៀហ្ស៊ីស៊ីស្ថាន នាពេលព្រឹកថ្ងៃព្រហស្បតិ៍ ហើយលោកនឹងជួបជាមួយ​ប្រធានាធិបតី លោក Sadyr Japarov។

បន្ថែមពីនោះ លោកក៏នឹងចូលរួមនៅក្នុងកិច្ចប្រជុំ The Commonwealth of Independent States ជាមួយសម្ព័ន្ធមិត្ត គឺប្រធានាធិបតីបេឡារុស លោក Alexander Lukashenko និងមេដឹកនាំក្នុងតំបន់​ផ្សេងទៀត។

ជម្រាបបន្ថែមថា បន្ទាប់ពីបំពេញទស្សនកិច្ចនៅកៀហ្ស៊ីស៊ីស្ថានរួចរាល់ ប្រធានាធិបតីរុស្ស៊ី អាចនឹងបន្តដំណើរទស្សនកិច្ចទៅកាន់ប្រទេសកូរ៉េខាងជើង និងប្រទេសចិនបន្ទាប់ក៏ថាបាន។

គួររំលឹកដែរថា តាំងពីរុស្ស៊ីបើកការឈ្លានពានចូលក្នុងប្រទេសអ៊ុយក្រែន កាលពីចុងខែកុម្ភៈ​ឆ្នាំ២០២២ មកទល់នឹងពេលបច្ចុប្បន្ន មេដឹកនាំ ពូទីន កម្រចាកចេញពីប្រទេសខ្លាំងណាស់ គួបផ្សំនឹង​មានដីការចាប់ខ្លួនពី ICC ទៀត វារឹតតែធ្វើឲ្យលោកបាត់មុខពីឆាកអន្តរជាតិរឹតតែខ្លាំង៕