ប្រធានាធិបតីរុស្ស៊ី ធ្វើដំណើរទៅដល់ប្រទេសចិន ជួបសម្ព័ន្ធមិត្តត្បូងពេជ្រលោក ស៊ី ជិនពីង

អន្តរជាតិ

ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន បានធ្វើដំណើរទៅដល់ប្រទេសចិន ក្រោមការអញ្ជើញពី​មេដឹកនាំកំពូល លោក ស៊ី ជិនពីង ដើម្បីចូលរួមកិច្ចប្រជុំកំពូលគំនិតផ្ដួចផ្ដើមខ្សែក្រវ៉ាត់ និងផ្លូវ ដែលរៀបចំឡើងនៅទីក្រុងប៉េកាំង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
(FILES) In this file photo taken on September 11, 2018, Russia’s President Vladimir Putin (R) shakes hands with his Chinese counterpart Xi Jinping during a signing ceremony following the Russian-Chinese talks on the sidelines of the Eastern Economic Forum in Vladivostok. – Chinese President Xi Jinping begins a state visit to Russia on March 20, 2023, a trip Beijing has touted as a “visit for peace” as it seeks to play mediator in Vladimir Putin’s war in Ukraine. (Photo by SERGEI CHIRIKOV / POOL / AFP)

យោងតាមការចុះផ្សាយពីសារព័ត៌មាន France24 បានរាយការណ៍ថា យន្តហោះរបស់លោក ពូទីន បានចុះចតនៅប្រលានយន្តហោះចិនមុនម៉ោង ៩ និង៣០នាទីព្រឹក ខណៈមេដឹកនាំរុស្ស៊ី គ្រោងជួបជាមួយប្រធានាធិបតីចិន នាថ្ងៃទី១៨ ស្អែកនេះ។

នាកិច្ចប្រជុំរវាងមេដឹកនាំកំពូលនៃប្រទេសទាំង២ មានក្ដីរំពឹងទុកថា លោក ពូទីន និងលោក ស៊ី អាចជជែកគ្នាពីហេតុការណ៍ដែលកំពុងកើតមានសព្វថ្ងៃ ដូចជាសង្គ្រាមរវាងអ៊ីស្រាអែល និងក្រុម​សកម្មប្រយុទ្ធប៉ាឡេស្ទីន និងអាចជជែកពីការពង្រឹងកិច្ចសហប្រតិបត្តិការណ៍រវាង​ប្រទេសទាំង២ ផងដែរ។

ជម្រាបបន្ថែមថា ចិននឹងបើកទ្វារស្វាគមន៍​អ្នកតំណាង មកពីប្រទេសប្រហែល ១៣០ប្រទេស ដោយក្នុងនោះរុស្ស៊ីស្ថិតនៅកំពូល​បញ្ជីឈ្មោះ​ភ្ញៀវកិត្តិយស សម្រាប់កិច្ចប្រជុំកំពូល​នៃវេទិកា​គំនិតផ្ដួចផ្ដើមខ្សែក្រវ៉ាត់ និងផ្លូវ លើកទី០៣ ដែលធ្វើឡើងនៅទីក្រុងប៉េកាំង ពីថ្ងៃទី១៧ ដល់ទី១៨ ខែតុលា៕