ប្រាក់រៀលកម្ពុជាមានសន្ទុះខ្លាំង អាចជួញដូរជាមួយរូបិយប័ណ្ណបរទេសនៅសិង្ហបុរីបាន

អន្តរជាតិ

ក្រុមហ៊ុនប្ដូរប្រាក់បរទេស Travelex សហការណ៍ជាមួយធនាគារជាតិកម្ពុជា ដើម្បីចាប់ផ្ដើម​នៃការជួញដូរសាច់ប្រាក់រៀល (KHR) ជាមួយរូបិយប័ណ្ណបរទេសនានា នៅប្រលានយន្តហោះ Changi នៃប្រទេសសិង្ហបុរី។ នេះបើតាមការចុះផ្សាយពីគេហទំព័រ Thepaypers។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អតិថិជនអាចធ្វើការជួញដូរ​ប្រាក់រៀលកម្ពុជា នៅប្រលានយន្តហោះ Changi ជាមួយរូបិយប័ណ្ណបរទេសដូចជា ប្រាក់ដុល្លារសាំងហ្គាពួរ ប្រាក់ដុល្លារអាមេរិក ប្រាក់ដុល្លារអូស្ត្រាលី​ ប្រាក់អឺរ៉ូ និងប្រាក់យ៉េនជប៉ុន។

ការវិនិយោគរបស់ក្រុមហ៊ុន Travelex នៅក្នុងប្រាក់រៀល និងការសម្រេចឲ្យមានការជួញដូរ​នៅក្នុងមជ្ឈមណ្ឌលហិរញ្ញវត្ថុដ៏មានសក្ដានុពលបំផុត​នៅអាស៊ី បានបង្ហាញឲ្យឃើញកាន់តែច្បាស់ថា ប្រាក់រៀលកំពុងមានសន្ទុះ និងមានការអភិវឌ្ឍល្អ។

គួរជម្រាបដែរថា ប្រាក់រៀលគឺអាចចាប់ផ្ដើមជួញដូរ ជាមួយរូបិយប័ណ្ណបរទេសផ្សេងៗ នៅលើទឹកដីសិង្ហបុរីជាលើកដំបូង ខណៈកន្លងមកធនាគារជាតិកម្ពុជា តែងតែធ្វើការផ្សព្វផ្សាយ​ពីប្រាក់រៀលជាញឹកញយ ដើម្បីធានាបាននូវស្ថិរភាពរូបិយប័ណ្ណ និងការលូតលាស់នៃកំណើនសេដ្ឋកិច្ចជាតិ៕