ចិន ប្រកាសចាក់លុយថែម ១០០ពាន់លានដុល្លារ ក្នុងមូលនិធិ «ខ្សែក្រវាត់ និងផ្លូវ»

អន្តរជាតិ

ប្រធានាធិបតីចិន លោក ស៊ី ជិនពីង បានប្រកាសថា នឹងផ្ដល់ទឹកប្រាក់បន្ថែម ១០០ពាន់លានដុល្លារបន្ថែម ទៅក្នុងមូលនិធិគំនិតផ្ដួចផ្ដើម «ខ្សែក្រវាត់ និងផ្លូវ» ហៅកាត់ BRI អំឡុងពេលកិច្ចប្រជុំនៃគម្រប់ខួប ១០ឆ្នាំ សម្រាប់ការបង្កើតគំនិតផ្ដួចផ្ដើមមួយនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពីគេហទំព័រ CNA បានបង្ហាញថា មេដឹកនាំកំពូលចិនបានបញ្ជាក់ថា ធនាគារដែលជាដៃគូសហការដ៏ធំ សម្រាប់គម្រោងមួយនេះគឺ Development Bank និង Export-Import Bank នឹងផ្ដល់ប្រាក់កម្ចីបន្ថែម រហូតដល់ ១០០ពាន់លានដុល្លារ ទៅកាន់ប្រទេស​ជាសមាជិកនៃ BRI។

ធនាគារកំពូលទាំង ២នេះ នឹងផ្ដល់ប្រាក់កម្ចីប្រមាណ ៣៥០ពាន់លានយ៉ន់ ឬប្រហែល ៤៨ពាន់លានដុល្លារ សម្រាប់គម្រោង BRI ខណៈទឹកប្រាក់ ៨០ពាន់លានយ៉ន់ទៀត នឹងផ្ដល់ជា​ប្រាក់កម្ចីទៅកាន់វិទ្យាស្ថាននានា ដែលបានចុះឈ្មោះនៅក្នុងមូលនិធិ Silk Road។

សូមជម្រាបដែរថា គំនិតផ្ដួចផ្ដើម «ខ្សែក្រវាត់ និងផ្លូវ» គឺជាសសរស្ដម្ភនៃការពង្រីកឥទ្ធិពលរបស់ចិន ទៅកាន់ពិភពលោក ខណៈបច្ចុប្បន្នរដ្ឋាភិបាល​ក្រុងប៉េកាំង​មានកុងត្រាទូទាំងសកលលោក ប្រមាណ ២ទ្រីលានដុល្លារហើយ ស្របពេលចិន​បានបញ្ជាក់កាលពីពេលកន្លងថា សមាជិក BRI បានជំពាក់បំណុលធនាគារ Export-Import Bank of China ប្រមាណ ៣០០ពាន់លានដុល្លារហើយ៕