ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បាននិយាយនាថ្ងៃទី២០ ខែតុលានេះថា សុំឲ្យអាមេរិកចាយលុយថែមរាប់ពាន់លានដុល្លារ ដើម្បីជួយដល់អ៊ីស្រាអែល ក្នុងការធ្វើសង្គ្រាមជាមួយក្រុមសកម្មប្រយុទ្ធហាម៉ាស។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពីគេហទំព័រ CNA បានបង្ហាញថា លោក បៃដិន សង្កត់ធ្ងន់ថា ការវាយប្រហាររបស់ក្រុមហាម៉ាស ទៅលើអ៊ីស្រាអែល គឺមានបំណងចង់លុបបំបាត់ភាពប្រជាធិបតេយ្យ របស់អ៊ីសា្រអែល។
ប្រភពជិតស្និទ្ធនឹងព័ត៌មានមួយនេះបានទម្លាយថា លោកបៃដិនបានស្នើសុំឲ្យសភា អនុម័តកញ្ចប់ជំនួយបន្ថែមទៅកាន់អ៊ីស្រាអែល ប្រមាណ ១៤ពាន់លានដុល្លារថែមទៀត ដើម្បីពង្រីកកម្លាំងយោធារបស់ពួកគេ។
សូមជម្រាបបន្ថែមថា ប្រធានាធិបតីអាមេរិក ក៏បានសំណូមពរឲ្យមានការបញ្ជូនស្បៀងអាហារ ទៅកាន់ប្រជាជនប៉ាឡេស្ទីននៅតំបន់ Gaza ដែលកំពុងខ្វះខាតស្បៀងអាហារ ទឹក និងថ្នាំសង្កូវជាដើម៕