នាថ្ងៃទី២០ ខែតុលានេះ ទ្រព្យសម្បត្តិរបស់អ្នកមានដាច់គេលើលោក មហាសេដ្ឋី Elon Musk មានការថយចុះរហូតដល់ ១៦ពាន់លានដុល្លារ ត្រឹមរយពេល ៦ម៉ោងប៉ុណ្ណោះ ដោយសារតម្លៃហ៊ុនរបស់ក្រុមហ៊ុន Tesla មានការធ្លាក់ចុះ។ នេះបើតាមទិន្នន័យបង្ហាញដោយគេហទំព័រ Bloomberg។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ប្រភពដដែលបន្ថែមថា បច្ចុប្បន្នទ្រព្យសម្បត្តិរបស់មេធំ Tesla មានប្រមាណ ២១០ពាន់លានដុល្លារ ថយចុះពីចំនួន ២២៦,១ពាន់លានដុល្លារ ខណៈតម្លៃហ៊ុនរបស់ Tesla ថយចុះ ៩,៣%។
ជាមួយគ្នានេះ ទ្រព្យសម្បត្តិរបស់អ្នកមានដាច់គេនៅអឺរ៉ុប មហាសេដ្ឋី Bernard Arnault មានការកើនឡើង ៩៩៩លានដុល្លារ ស្របពេលស្ថាបនិកក្រុមហ៊ុន Amazon កើនបាន ១៧,៩លានដុល្លារ៕