អង្គការឃ្លាំមើលពន្ធរបស់សហភាពអឺរ៉ុប បានអំពាវនាវឲ្យមានការយកពន្ធពីក្រុមមហាសេដ្ឋីបន្ថែម ចំនួន ២% ខណៈការទាមទារថ្មីនេះគឺ អាចបង្កើនចំណូលរដ្ឋបាន ២៥០ពាន់លានដុល្លារ ជារៀងរាល់ឆ្នាំ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន TheHindu។
ប្រភពដដែលបន្ថែមថា ការទាមទារតម្លើងពន្ធ ២% បន្ថែមនេះ វាគឺជារឿងត្រឹមត្រូវបំផុត ព្រោះទ្រព្យសម្បត្តិរបស់ក្រុមមហាសេដ្ឋី គឺកើនឡើងជាមធ្យម ៧% គិតចាប់តាំងពីឆ្នាំ ១៩៩៥ មកទល់ពេលបច្ចុប្បន្ន។
សូមជម្រាបដែរថា សព្វថ្ងៃនេះក្រុមមហាសេដ្ឋីកំពុងសប្បាយ ជាមួយនឹងការបង់ពន្ធទាប ពោលគឺចំណាយប្រហែល ០,៥ ទៅ ០,៧% ប៉ុណ្ណោះ នៃប្រាក់ចំណូលរបស់ពួកគេ។
គួររំលឹកដែរថា ការទាមទារឲ្យមានការតម្លើងពន្ធលើក្រុមមហាសេដ្ឋី គឺតែងតែជាបញ្ហាចាក់ស្រែះ របស់ក្រុមប្រទេសមហាអំណាច ជាពិសេសគឺនៅអាមេរិក ដោយសារប្រជាជនជាច្រើនយល់ឃើញថា ការយកពន្ធពីក្រុមមហាសេដ្ឋី ដូចប្រជាពលរដ្ឋធម្មតា នឹងបង្កើនអត្រាវិសមភាពសង្គមកាន់តែខ្លាំង៕