មហាសេដ្ឋីមានបំផុតលើលោក Elon Musk បានប្រកាសថា នឹងហ៊ានឲ្យលុយទៅកាន់គេហទំព័រ Wikipedia ចំនួន ១ពាន់លានដុល្លារ បើសិនជាហ៊ានប្ដូរឈ្មោះគេហទំព័ររបស់ពួកគេ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន NDTV។
“ខ្ញុំនឹងផ្ដល់ប្រាក់ ១ពាន់លានដុល្លារ បើសិនជាពួកគេប្ដូរឈ្មោះគេហទំព័រ ទៅជា Dickipedia វិញ”។ នេះបើតាមការបង្ហោះសាររបស់លោក Elon Musk នៅលើបណ្ដាញសង្គម X។
មេធំ Tesla ក៏បានបញ្ជាក់ពីលក្ខខណ្ឌផងដែរ ដោយបានបញ្ជាក់ថា ការប្ដូរឈ្មោះនោះ គឺត្រូវមានរយៈពេលយ៉ាងតិច ១ឆ្នាំ ទើបអាចទទួលបានទឹកប្រាក់ ហើយ Wikipedia អាចប្ដូរមកឈ្មោះដើមវិញបាន បន្ទាប់ពីទទួលបានលុយរួច។
សូមជម្រាបដែរថា ការឌឺដងរបស់ Elon Musk ទៅកាន់គេហទំព័រ Wikipedia កើតឡើងក្រោយស្ថាបនិក Wikipedia លោក Jimmy Wales បានធ្វើការរិះគន់ទៅលើម្ចាស់ក្រុមហ៊ុន X ជុំវិញការនិយាយប៉ះពាល់ទៅកាន់ប្រធានាធិបតីតួកគី លោក Recep Tayyip Erdogan កាលពីខែឧសភា៕