ក្រោយធ្លាក់ចុះ ៩ត្រីមាសជាប់គ្នា សេដ្ឋកិច្ចត្រីមាសទី៣ នៅអាមេរិក អាចមានសន្ទុះល្អបំផុតជាលើកដំបូង

អន្តរជាតិ

សេដ្ឋកិច្ចអាមេរិកនាត្រីមាសទី៣ អាចនឹងមានកំណើនល្អបំផុត បើធៀបទៅនឹងត្រីមាសផ្សេងៗ ក្នុងរយៈពេលជិត ២ឆ្នាំមកនេះ។ នេះបើតាមការចុះផ្សាយពីគេហទំព័រ Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រសួងពាណិជ្ជកម្មអាមេរិក បានពន្លឿនការព្យាករណ៍នៃកំណើនសេដ្ឋកិច្ចនាត្រីមាសទី៣ ដោយមានក្ដីរំពឹងខ្ពស់ថា វានឹងផ្ដល់លទ្ធផលវិជ្ជមាន បន្ទាប់ពីទិន្នន័យមានការធ្លាក់ចុះ រយៈពេល ៩ត្រីមាសជាប់ៗគ្នា។

យោងតាមការចុះផ្សាយពីសារព័ត៌មាន Reuters បានបង្ហាញថា កំណើនសេដ្ឋកិច្ចនាត្រីមាសទី៣ ក្នុងឆ្នាំនេះ អាចកើនឡើងដល់ ៤,៣% ជាអត្រាកើនឡើងលឿនបំផុត គិតតាំងពីត្រីមាសទី៤ នៃឆ្នាំ២០២១។

ជាមួយគ្នានេះ ការវិនិយោគលើផ្នែកធុរកិច្ចនៅអាមេរិក ត្រូវបានគេជឿថាធ្លាក់ចុះ ដោយសារ​ការសង់រោងចក្រនានានៅអាមេរិក កំពុងជាប់គាំង ស្របពេលរដ្ឋបាលប្រធានាធិបតីអាមេរិក លោក ចូ បៃដិន កំពុងលើកទឹកចិត្តឲ្យមានការពង្រីកបន្ថែម នូវការសាងសង់រោងចក្រ​ផលិតបន្ទះឈីបនៅអាមេរិក ដើម្បីប្រជែងជាមួយចិន ក៏ដូចជាបង្កើនអត្រាការងារក្នុងប្រទេស៕