ក្រុមហ៊ុនផលិតរថយន្តខ្នាតយក្សរបស់កូរ៉េខាងត្បូង Hyundai Motor Co បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា ប្រាក់ចំណេញនៃត្រីមាសទី៣ របស់ពួកគេ មានការកើនឡើងរហូតដល់ទៅ ១៥១% ខ្ពស់ជាការរំពឹងទុកពីអ្នកជំនាញ ដល់ទៅ ១៩នាក់។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពីសារព័ត៌មាន Reuters បានរាយការណ៍ថា ប្រាក់ចំណេញចន្លោះពីខែកក្កដា ដល់ខែកញ្ញា របស់ក្រុមហ៊ុន Hyundai មានរហូតដល់ ៣,២ទ្រីលានវ៉ុន ឬប្រមាណ ២,៣៦ពាន់លានដុល្លារ ច្រើនជាងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលមាន ១,៣ទ្រីលានវ៉ុន។
សូមជម្រាបដែរថា មិនមែនតែ Hyundai ឡើយ ដែលកំពុងសំងំកើបលុយស្ងាត់ៗ ពោលក្រុមហ៊ុនផលិតរថយន្តធំៗ កំពុងសំងំកេងផលប្រយោជន៍ ពីបញ្ហាកង្វះខាតបន្ទះឈីបរថយន្ត ដែលធ្វើឲ្យតម្លៃរថយន្តរបស់ពួកគេ មានការកើនឡើងសឹងតែទ្វេដង៕