ក្រុមហ៊ុនអាកាសចរណ៍ថៃថ្មីៗចំនួន ៥ ជាមួយទុនវិនិយោគសរុបជាង ១០០លានដុល្លារ នឹងចាប់ផ្តើមហោះហើរនៅឆ្នាំក្រោយ

អន្តរជាតិ

ក្រុមហ៊ុនអាកាសចរណ៍របស់ប្រទេសថៃថ្មីៗចំនួន ៥ ជាមួយនឹងទុនវិនិយោគសរុបយ៉ាងហោចណាស់ ៣,៨៥ពាន់លានបាត (១០៦លានដុល្លារ) ត្រូវបានរំពឹងថានឹងចាប់ផ្តើមធ្វើប្រតិបត្តិការពាណិជ្ជកម្មរបស់ពួកគេ នៅក្នុងឆ្នាំ ២០២៤ ខាងមុខ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន The Nation ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមអាជ្ញាធរអាកាសចរណ៍ស៊ីវិលនៃប្រទេសថៃ (CAAT) បានបង្ហាញឱ្យដឹងថា ក្រុមហ៊ុនអាកាសចរណ៍ថ្មីៗទាំង ៥ ដែលទទួលបានអាជ្ញាប័ណ្ណប្រតិបត្តិការផ្លូវអាកាស (AOL) មានដូចជា ក្រុមហ៊ុនអាកាសចរណ៍ Really Cool, ក្រុមហ៊ុន P80 Air, ក្រុមហ៊ុន Pattaya Airways, ក្រុមហ៊ុន Siam Seaplane និងក្រុមហ៊ុន Landarch Airlines ។

យ៉ាងណាមិញ ក្រុមហ៊ុនអាកាសចរណ៍ទាំងនេះ នឹងត្រូវរង់ចាំអាជ្ញាធរអាកាសចរណ៍ស៊ីវិលថៃ CAAT ធ្វើការអនុម័តទៅលើវិញ្ញាបនបត្រប្រតិបត្តិករផ្លូវអាកាស (AOC) របស់ពួកគេសិន មុនពេលអាចចាប់ផ្តើមហោះហើរនៅក្នុងប្រទេសថៃបាន។

ជម្រាបជូនផងដែរថា ជុំវិញការបើកអាជីវកម្មទៅលើក្រុមហ៊ុនអាកាសចរណ៍ថ្មីៗទាំងនេះ បានកើតឡើងចំពេលដែលទីផ្សារអាកាសចរណ៍ប្រទេសថៃ ហាក់កំពុងមានការរីកចម្រើនខ្លាំង ដោយត្រូវបានគេប៉ាន់ស្មានថានឹងអាចឈានដល់តម្លៃ ៣២០ពាន់លានបាត (៨,៨២ពាន់លានដុល្លារ) នៅឆ្នាំក្រោយ៕