ក្រុមហ៊ុនឥណ្ឌូនេស៊ី និងសិង្ហបុរី ចុះកិច្ចព្រមព្រៀងតម្លៃ ៩ពាន់លានដុល្លារ លើការនាំចេញអគ្គិសនី

អន្តរជាតិ

ក្រុមហ៊ុន PT Marubeni Global របស់ប្រទេសឥណ្ឌូនេស៊ី បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) ជាមួយក្រុមហ៊ុនសិង្ហបុរី Tuas Power ដើម្បីនាំចេញអគ្គិសនីទៅកាន់ប្រទេសសិង្ហបុរី។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VNA ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កិច្ចព្រមព្រៀងដែលមានតម្លៃរហូតដល់ ៩ពាន់លានដុល្លារ ត្រូវបានចុះហត្ថលេខា នៅឯខាងក្រៅនៃកិច្ចប្រជុំ Singapore International Energy Week ដែលកំពុងបន្តដំណើរការរហូតដល់ថ្ងៃទី២៧ ខែតុលា។

ក្រុមហ៊ុន Tuas Power ដែលជាបុត្រសម្ព័ន្ធមួយរបស់ក្រុមហ៊ុន Huaneng Power International របស់ប្រទេសចិន នឹងទិញយកអគ្គិសនីពីកសិដ្ឋានថាមពលពន្លឺព្រះអាទិត្យរបស់ក្រុមហ៊ុន PT Marubeni Global ដែលស្ថិតនៅលើកោះ Batam ខេត្ត Riau Islands ប្រទេសឥណ្ឌូនេស៊ី ។

នាយកគ្រប់គ្រងក្រុមហ៊ុន PT Marubeni Global លោក Tjaw Hioeng បាននិយាយថា នេះគឺជាជំហានឆ្ពោះទៅមុខដ៏សំខាន់មួយ ក្នុងការអភិវឌ្ឍថាមពលកកើតឡើងវិញ ដោយសារវាសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តរបស់ភាគីទាំងសងខាង ក្នុងការពង្រឹងសន្តិសុខថាមពលរយៈពេលវែង រួមទាំងកាត់បន្ថយការបំភាយឧស្ម័នពុល និងការលើកកម្ពស់បរិស្ថានដែលមានសុខភាពល្អ សម្រាប់ទាំងប្រទេសឥណ្ឌូនេស៊ី និងសិង្ហបុរី តាមរយៈប្រភពថាមពលដែលមិនប៉ះពាល់ដល់បរិស្ថាន៕