ដោយសារគាំងបេះដូង លោក លី ខឹឈាំង ទទួលមរណភាពភ្លាមៗ

អន្តរជាតិ

អតីតនាយករដ្ឋមន្ត្រីចិន លោក លី ខឹឈាំង បានទទួលមរណភាព ដោយសារជំងឺគាំងបេះដូងភ្លាមៗ នាថ្ងៃសុក្រ ទី២៧ ខែតុលា ក្នុងវ័យ ៦៨ឆ្នាំ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បណ្ដាញទូរទស្សន៍រដ្ឋចិន CCTV បានរាយកាណ៍ថា លោក លី ខឹឈាំង បានសម្រាកនៅមន្ទីរពេទ្យមួយកន្លែង នៅទីក្រុងសៀងហៃ មុនពេលលោកគាំងបេះដូងភ្លាមៗ កាលពីយប់ថ្ងៃទី២៦ ខែតុលា ខណៈក្រុមគ្រូពេទ្យព្យាយាមសង្គ្រោះលោក ដោយអស់ពីលទ្ធភាព ប៉ុន្តែមិនជោគជ័យ បណ្ដាលឲ្យទទួលមរណភាពនៅម៉ោង ១២ និង១០នាទី រំលងអធ្រាត ឈានចូលថ្ងៃទី ២៧ ខែតុលា។

គួររំលឹកដែរថា លោក លី ខឹឈាំង ធ្លាប់ជាមនុស្សជំនិតរបស់មេដឹកនាំកំពូលចិន លោក ស៊ី ជិនពីង និងធ្លាប់កាន់តំណែងជានាយករដ្ឋមន្ត្រីចិន រយៈពេល ១០ឆ្នាំ ពីឆ្នាំ២០១៣ ដល់ដើមឆ្នាំ២០២៣៕