Meta បង្ហាញប្រាក់ចំណូលត្រីមាសទី៣ កប់ក្ដោង សង្ឃឹមបន្តកើបលុយនាត្រីមាសបន្ទាប់

អន្តរជាតិ

កាលពីថ្ងៃទី២៥ ខែតុលា ក្រុមហ៊ុនបណ្ដាញសង្គមអាមេរិក Meta Platforms បានបង្ហាញពីទិន្នន័យ​ប្រាក់ចំណូលប្រចាំត្រីមាសទី៣ ដែលមានរហូតដល់ ៣៤,១៥ពាន់លានដុល្លារ កើនឡើងប្រហែល ២៣% បើធៀបនឹងឆ្នាំទៅ ខណៈពួកគេរំពឹងថា នាត្រីមាសចុងក្រោយនៃឆ្នាំនេះ ក្រុមហ៊ុននឹងនៅតែបន្តកើបលុយបានច្រើនដដែល។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពីសារព័ត៌មាន Xinhua បានរាយការណ៍ថា នាត្រីមាសទី៣ ក្រុមហ៊ុនរបស់មហាសេដ្ឋី Mark Zuckerberg ទទួលបានប្រាក់ចំណេញប្រមាណ ១១,៥៨ពាន់លានដុល្លារ កើន ១៦៤% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំទៅ ដែលមានត្រឹម ៤,៤ពាន់លានដុល្លារ។

ក្រុមហ៊ុនខ្នាតយក្សរបស់អាមេរិក ក៏បានបង្ហើបទៀតថា ពួកគេរំពឹងទទួលបានប្រាក់​ចំណូលប្រចាំត្រីមាសទី៤ ចន្លោះពី ៣៦,៥ ទៅ ៤០ពាន់លានដុល្លារ បើសិនជាស្ថានការណ៍​មិនមានភាពផ្លាស់ប្ដូរ។

បន្ថែមពីនោះ ក្រុមហ៊ុនរបស់មហាសេដ្ឋីអាមេរិក ថែមទាំងបានព្យាករណ៍ទុកពីការចំណាយ​ប្រចាំឆ្នាំ២០២៣ ចន្លោះពី ៨៧ ទៅ ៨៩ពាន់លានដុល្លារ ទាបជាងការសន្និដ្ឋានកាលពីដើមឆ្នាំ ដែលមានចន្លោះពី ៨៨ ទៅ ៩១ពាន់លានដុល្លារផងដែរ៕