អាមេរិក និងកូរ៉េខាងត្បូង ចាប់ផ្ដើមសមយុទ្ធយោធាដែនអាកាសខ្នាតយក្ស

អន្តរជាតិ

សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង បានចាប់ផ្ដើមបើកសមយុទ្ធយោធាដែនអាកាស ដោយមានការចូលរួមពីយន្តហោះចម្បាំង រវាងប្រទេសទាំង២ ប្រមាណ ១៣០គ្រឿង ដើម្បីក្លែងធ្វើប្រតិបត្តិការសង្គ្រាម រយៈពេល ២៤ម៉ោង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពីសារព័ត៌មាន CNA បានរាយការណ៍ថា សមយុទ្ធយោធាប្រចាំឆ្នាំ​រវាងប្រទេសទាំង២ ត្រូវបានគេឲ្យឈ្មោះថា Vigilant Defense នឹងត្រូវធ្វើរហូតដល់ថ្ងៃសុក្រ។

គោលបំណងនៃការធ្វើសមយុទ្ធយោធានេះ គឺដើម្បីពង្រឹងបន្ថែមនូវអន្តរប្រតិបត្តិការរវាងយោធាទាំងពីរ ដោយអនុវត្តបេសកកម្មតាមអាកាសសំខាន់ៗដូចជា សមយុទ្ធបាញ់គ្រាប់ពិតពីអាកាសទៅដី ប្រតិបត្តិការប្រឆាំងអាកាសការពារ និងការហ្វឹកហ្វឺនសង្គ្រោះបន្ទាន់ផ្សេងទៀត។

ជម្រាបបន្ថែមថា សមយុទ្ធយោធាខ្នាតយក្សមួយនេះ កើតឡើងភ្លាមៗ ក្រោយកូរ៉េខាងជើង​ប្រកាស​ពន្លឿនកិច្ចសហប្រតិបត្តិការយោធាជាមួយរុស្ស៊ី ខណៈអាមេរិក និងប្រទេសសម្ព័ន្ធមិត្ត​តំបន់អាស៊ី បាននាំគ្នាថ្កោលទោសទៅលើរដ្ឋាភិបាលក្រុងព្យុងយ៉ាង ជុំវិញសកម្មភាពទាំងនេះ៕