មេយោធាធំបំផុតទី២នៅចិន សន្យាពង្រឹងទំនាក់ទំនងយោធា ជាមួយអាមេរិក

អន្តរជាតិ

នាថ្ងៃទី៣០ ខែតុលានេះ​ លោក Zhang Youxia មន្ត្រីយោធាមានអំណាចធំបំផុតទី២ ប្រចាំប្រទេសចិន បាននិយាយនៅលើវេទិកា Beijing Xiangshan ដែលជាវេទិកាយោធាធំបំផុត​ប្រចាំឆ្នាំថា រដ្ឋាភិបាលចិន នឹងព្យាយាមពង្រឹងទំនាក់ទំនងជាមួយកងកម្លាំងយោធាអាមេរិក​បន្ថែមទៀត។ នេះបើតាមការចុះផ្សាយពីគេហទំព័រ Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

“ពួកយើងនឹងបន្តអភិវឌ្ឍន៍បន្ថែមនូវទំនាក់ទំនងជាមួយអាមេរិក បន្តកិច្ចសហប្រតិបត្តិការកាន់តែ​ស៊ីជម្រៅជាមួយរុស្ស៊ី ផ្អែកលើគោលការណ៍គោរពគ្នាទៅវិញទៅមក ដើម្បីទទួលបានការរួបរួម​ដោយសន្តិភាព និងកិច្ចសហប្រតិបត្តិការឈ្នះៗ”។ នេះបើតាមការសម្ដីរបស់អនុប្រធានគណៈកម្មការយោធាកណ្តាល បានលើកឡើង។

គួររំលឹកដែរថា តាំងពីអាមេរិកដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើអតីតរដ្ឋមន្ត្រីការពារជាតិ លោក Li Shangfu កងកម្លាំងយោធាចិន និងអាមេរិក មិនដែលធ្វើការទំនាក់ទំនងគ្នាដោយផ្ទាល់ឡើយ។

ជម្រាបបន្ថែមថា ទំនាក់ទំនងផ្នែកយោធារវាងចិន និងអាមេរិក មិនសូវមានផលវិជ្ជមានប៉ុន្មានឡើយ ពោលអាមេរិកតែងតែព្យាយាម​កាត់បន្ថយការពង្រីកមហិច្ឆតា​របស់ចិន លើវិស័យយោធា និងបច្ចេកវិទ្យាជាដើម៕