អត្រាអ្នកអត់ការងារធ្វើនៅក្នុងប្រទេសសិង្ហបុរី កើនឡើងខ្លាំង នៅក្នុងត្រីមាសទី៣

អន្តរជាតិ

យោងតាមស្ថិតិរបស់ក្រសួងធនធានមនុស្ស (MOM) បានរាយការណ៍ថា ចំនួននៃការបោះបង់ការងារ និងអ្នកគ្មានការងារធ្វើនៅក្នុងប្រទេសសិង្ហបុរី បានកើនឡើងយ៉ាងខ្លាំង នៅក្នុងត្រីមាសទី៣ នៃឆ្នាំ ២០២៣ នេះ ដោយសារតែទស្សនវិស័យសេដ្ឋកិច្ចធ្លាក់ចុះខ្សោយខ្លាំង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមការចុះផ្សាយពីសារព័ត៌មាន VNA បានបង្ហាញឱ្យដឹងទៀតថា អត្រានៃការបោះបង់ការងារ បានកើនឡើងពីចំនួន ៣ ២០០ នៅក្នុងត្រីមាសទី២ ដល់ចំនួន ៤ ១០០ នៅក្នុងត្រីមាសទី៣ ឆ្នាំនេះ ដោយភាគច្រើនកើតឡើងនៅក្នុងពាណិជ្ជកម្មលក់ដុំ។

គួរឱ្យដឹងថា ពាណិជ្ជកម្មលក់ដុំ គឺជាវិស័យធំបំផុតទី២ នៅក្នុងសេដ្ឋកិច្ចរបស់ប្រទេសសិង្ហបុរី ដែលបង្កើតបាន ១៨,៦% នៃផលិតផលក្នុងស្រុកសរុប គិតនៅក្នុងឆ្នាំ ២០២២ និងផ្តល់ឱកាសការងារដល់ពលរដ្ឋបានជាង ៣០០ ០០០ នាក់ គិតនៅត្រឹមខែធ្នូ ឆ្នាំ ២០២២។

ក្រសួងធនធានមនុស្សរបស់ប្រទេសសិង្ហបុរី ក៏បានរាយការណ៍ទៀតផងដែរថា អត្រាអ្នកអត់ការងារធ្វើ បានកើនឡើងជាង ៣% ដល់ចំនួន ៦៨ ០០០ នាក់ គិតនៅក្នុងខែកញ្ញា ដែលក្នុងនោះភាគច្រើនជាអ្នកចូល​សញ្ជាតិ​សិង្ហបុរី និងជាប្រជាជនសិង្ហបុរីរស់នៅជាអចិន្ត្រៃយ៍ ៕