នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បាននិយាយកាលពីថ្ងៃទី៣០ ខែតុលាថា ការឈប់បាញ់បោះជាមួយក្រុមហាម៉ាស គឺមិនអាចកើតឡើងបានឡើយ បើទោះជាអង្គការសហប្រជាជាតិ ព្រមានពីការផ្គត់ផ្គង់ជំនួយ អាចមិនមានគ្រប់គ្រាន់សម្រាប់អ៊ីស្រាអែល។

យោងតាមការចុះផ្សាយពីសារព័ត៌មាន CNA បានបង្ហាញថា មេដឹកនាំអ៊ីស្រាអែល ប្រដូចការទម្លាក់អាវុធចុះ ប្រៀបទៅនឹងការសុំចុះចាញ់សង្គ្រាម និងមិនបង្ហាញការគោរពជូនប្រជាជនរបស់ខ្លួន។
“ការអំពាវនាវឲ្យឈប់បាញ់បោះ គឺដូចជាទទូចឲ្យអ៊ីស្រាអែល សុំចុះចាញ់សង្គ្រាមជាមួយក្រុមហាម៉ាស ហើយការសុំចុះចាញ់ជាមួយក្រុមភារវកម្ម គឺមិនអាចទៅរួចហើយ”។ នេះបើតាមសម្ដីរបស់លោក Netanyahu បានលើកឡើង។
សូមជម្រាបដែរថា សង្គ្រាមរវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធហាម៉ាស របស់ប៉ាឡេស្ទីន បានផ្ទុះកាលពីថ្ងៃទី០៧ ខែតុលា ហើយមកទល់ពេលនេះ វាបានធ្វើឲ្យស្ថិតិនៃការស្លាប់របស់ប្រជាជនទាំងសងខាង កើនឡើងដល់ជាង ៨ ៣០០នាក់ហើយ៕