តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន Nvidia Corp បានធ្លាក់ចុះជិត ៥% ក្នុងរយៈពេល ៥ខែ បន្ទាប់ពីក្រុមហ៊ុនខ្នាតយក្សមួយនេះ ត្រូវបង្ខំចិត្តលុបចោលរាល់ការបញ្ជាទិញពីប្រទេសចិន ដែលមានទំហំទឹកប្រាក់ ៥ពាន់លានដុល្លារ។

យោងតាមការចុះផ្សាយពីសារព័ត៌មាន CNA បានបង្ហាញថា តម្លៃហ៊ុនរបស់ Nvidia នាពេលនេះ ធ្លាក់មកនៅត្រឹម ៣៩២,៣ដុល្លារ ក្នុងមួយហ៊ុន ដែលជាតម្លៃទាបបំផុតគិតតាំងពីពាក់កណ្ដាលខែមិថុនា។
ដោយឡែក មូលហេតុដែលធ្វើឲ្យ Nvidia ត្រូវបោះបង់ការនាំចេញ ដែលមានតម្លៃរហូតដល់ ៥ពាន់លានដុល្លារទៅចិន គឺដោយសារធ្វើតាមការរឹតបន្តឹងរបស់រដ្ឋាភិបាលអាមេរិក ដែលបានដាក់គំនាបលើការនាំចេញផលិតផលបន្ទះឈីប។
ជាមួយគ្នានេះ អ្នកនាំពាក្យក្រុមហ៊ុនខ្នាតយក្សខាងលើបានលើកឡើងថា បច្ចុប្បន្នផលិតផលបន្ទះឈីបរបស់ខ្លួន គឺមានការតម្រូវការខ្លាំង ជាពិសេសនៅប្រទេសចិន ប៉ុន្តែដោយសារការរឹតបន្តឹង ក្រុមហ៊ុនត្រូវបង្វែររកមើលទីផ្សារផ្សេង ទាំងនៅក្នុងសហរដ្ឋអាមេរិក និងនៅបណ្ដាប្រទេសដទៃ៕