ឥណ្ឌូនេស៊ី បើកការដ្ឋានសាងសង់ប្រលានយន្តហោះតម្លៃជាង ២៧០លានដុល្លារ នៅរដ្ឋធានីថ្មី

អន្តរជាតិ

ប្រធានាធិបតីឥណ្ឌូនេស៊ី លោក ចូកូ វីដូដូ កាលពីថ្ងៃទី១ ខែវិច្ឆិកា បានចូលរួមក្នុងពិធីបើកការដ្ឋានសាងសង់ប្រលានយន្តហោះ IKN Airport ដែលមានតម្លៃជាង ២៧០លានដុល្លារ សម្រាប់រដ្ឋធានីថ្មី Nusantara ដែលមានទីតាំងនៅខេត្ត East Kalimantan លើកោះ Borneo។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VNA ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅក្នុងព្រឹត្តិការណ៍នេះដែរ លោកប្រធានាធិបតី វីដូដូ បាននិយាយថា ការសាងសង់អាកាសយានដ្ឋានថ្មីនេះ គឺមានសារៈសំខាន់ខ្លាំងណាស់ ចំពេលតម្រូវការដឹកជញ្ជូនទៅវិញទៅមកពីរដ្ឋធានីថ្មី Nusantara កំពុងតែកើនឡើង ។

លោក វីដូដូ ក៏បានគូសបញ្ជាក់ទៀតថា អាកាសយានដ្ឋានថ្មីនេះ នឹងជួយលើកកម្ពស់ក្នុងការផ្តល់ភាពងាយស្រួល និងការតភ្ជាប់ក្នុងតំបន់ ក៏ដូចជាជួយកែលម្អការប្រកួតប្រជែង និង​ជំរុញ​ដល់​កំណើន​សេដ្ឋកិច្ច រួមទាំង​ការ​អភិវឌ្ឍ​ឥន្ធនៈ ​នៅរដ្ឋធានី Nusantara ផងដែរ។

ជម្រាបជូនផងដែរថា ដោយសាងសង់ឡើងក្នុងតម្លៃសរុបប្រមាន ៤,៣ទី្រលានរូពី (២៧០,៦ លានដុល្លារអាមេរិក) ប្រលានយន្តហោះថ្មីនេះ ត្រូវបានគេរំពឹងថានឹងអាចដាក់ឱ្យដំណើរការបាន នៅពាក់កណ្តាលឆ្នាំ ២០២៤៕