ម៉ាឡេស៊ី រំពឹងទាញ FDI ពីប្រទេសជប៉ុន បានជាង ៦ពាន់លានដុល្លារ នៅឆ្នាំ ២០២៣ នេះ

អន្តរជាតិ

នាយរដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim បានបង្ហាញសុទិដ្ឋិនិយមថា ការវិនិយោគផ្ទាល់ពីបរទេស (FDI) ពីប្រទេសជប៉ុន អាចនឹងលើសពី ៣០ពាន់លានរីងហ្គីត (៦,៣៣ពាន់លានដុល្លារ) នៅក្នុងឆ្នាំ ២០២៣ នេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VNA ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក Ibrahim បានលើកឡើងដូច្នេះ អំឡុងពេលជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida ក្នុងកិច្ចប្រជុំមួយ នៅទីក្រុង Putrajaya ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី៥ ខែវិច្ឆិកាកន្លងទៅ។

មេដឹកនាំនៃប្រទេសទាំងពីរ បានធ្វើជាសាក្សីក្នុងការផ្លាស់ប្តូរអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការ (MOC) ស្តីពីកិច្ចសហប្រតិបត្តិការនៅក្នុងវិស័យព័ត៌មាន និងទំនាក់ទំនង ក៏ដូចជាផ្តោតសំខាន់បន្ថែមក្នុងវិស័យអប់រំ ការពារជាតិ សន្តិសុខ និងការផ្លាស់ប្តូរថាមពល ថែមទៀតផង។

ទន្ទឹមនឹងនេះ ប្រទេសទាំងពីរក៏បានធ្វើការសន្យាថា នឹងបន្តកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសជាសមាជិកអាស៊ានបន្ថែមទៀតផងដែរ ដើម្បីពអង្រឹងទំនាក់ទំនងអាស៊ាន-ជប៉ុន ចំពោះការឆ្ពោះទៅរកការប្រារព្ធខួបលើទី៥០ នៅក្នុងខែធ្នូខែមុខ។

ជម្រាបជូនផងដែរថា លោកនាយរដ្ឋមន្ត្រីជប៉ុន Fumio បានអញ្ជើញទៅបំពេញទស្សនកិច្ចនៅក្នុងប្រទេសម៉ាឡេស៊ី នៅថ្ងៃទី៤ ដល់ទី៥ ខែវិច្ឆិកា ដោយនេះគឺជាដំណើរលើកដំបូងហើយ ដែលលោកបានទៅកាន់ប្រទេសអាស៊ានមួយនេះ ចាប់តាំងពីឡើងកាន់តំណែង នៅក្នុងខែតុលា ឆ្នាំ ២០២១ មក៕