ឥណ្ឌូនេស៊ី ដាក់គោលដៅឲ្យក្លាយជាប្រទេសជង្រុកស្បៀងអាហារពិភពលោក នៅឆ្នាំ ២០២៨

អន្តរជាតិ

រដ្ឋមន្ត្រីក្រសួងកសិកម្មឥណ្ឌូនេស៊ី លោក Andi Amran Sulaiman បានបង្ហាញសុទិដ្ឋិនិយមថា ប្រទេសរបស់ខ្លួន អាចនឹងក្លាយទៅជាជង្រុកស្បៀងអាហាររបស់ពិភពលោក នៅក្នុងឆ្នាំ ២០២៨ ខាងមុខ ដោយប្តេជ្ញាចិត្តថានឹងបំប្លែងតំបន់វាលភក់ ឲ្យក្លាយទៅជាដីអាចធ្វើកសិកម្មបាន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VNA ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ថ្លែងនៅក្នុងកិច្ចប្រជុំមួយកាលពីពេលថ្មីៗនេះ នៅទីក្រុងហ្សកាតា លោក Amran បានលើកឡើងថា ប្រទេសឥណ្ឌូនេស៊ី នឹងអភិវឌ្ឍតំបន់វាលភក់ ឲ្យចូលទៅជាប្រភេទដីកសិកម្ម ជាមួយនឹងគោលដៅធ្វើឱ្យបានចំនួន ១ លានហិកតា នៅឆ្នាំក្រោយ។

លោក Amran បានមានប្រសាសន៍ទៀតថា តំបន់នេះ អាចនឹងជួយឲ្យឥណ្ឌូនេស៊ី ផលិតអង្ករបានចំនួន ២,៥លានតោន ក្នុងមួយឆ្នាំ សម្រាប់កិច្ចខិតខំប្រឹងប្រែងកាត់បន្ថយការនាំចូល ដើម្បីអាចកែប្រែប្រទេសឥណ្ឌូនេស៊ី ឲ្យក្លាយទៅជាជង្រុកស្បៀងអាហាររបស់ពិភពលោក នៅអំឡុងឆ្នាំ ២០២៩-២០៣០។

យោងតាមអគ្គនាយកនៃ​នាយកដ្ឋាន​​ Food Crops Suwandi បានបង្ហាញឲ្យដឹងថា ប្រទេសឥណ្ឌូណេស៊ី ពិតជាមានសក្តានុពលខ្លាំង ក្នុងការប្រើប្រាស់ដីវាលភក់ ដែលភាគច្រើននៅក្នុងខេត្ត South Sumatra, South Kalimantan, West Kalimantan និង Central Kalimantan ឲ្យក្លាយទៅជាដីកសិកម្ម ៕