ប្រទេសចិន នឹងមានសមត្ថភាពផលិតបន្ទះសូឡា ច្រើនជាង ៨០% នៃការប្រើប្រាស់ទូទាំងពិភពលោក ត្រឹមឆ្នាំ២០២៦ ខណៈពួកគេអាចមានលទ្ធភាព ក្នុងការបំពេញតម្រូវការអតិថិជន ទូទាំងពិភពលោកក្នុងរយៈពេលរាប់ទសវត្សថែមទៀត។
យោងតាមការចុះស្រាវជ្រាវពីវិទ្យាស្ថាន Wood Mackenzie បានបង្ហាញឲ្យឃើញថា ប្រទេសចិនបានចំណាយលុយច្រើនជាង ១៣០ពាន់លានដុល្លារ ទៅក្នុងវិស័យថាមពលពន្លឺព្រះអាទិត្យ ដែលបង្កើនសមត្ថភាពផលិត អាចផ្គត់ផ្គង់តម្រូវការពិភពលោក រហូតដល់ឆ្នាំ២០៣២ ឯណោះ។
ជាមួយគ្នានោះ សហរដ្ឋអាមេរិក និងឥណ្ឌា ក៏កំពុងខ្នះខ្នែងអភិវឌ្ឍលើការផលិតបន្ទះសូឡារៀងខ្លួន ក្នុងគោលបំណងកាត់បន្ថយការពឹងផ្អែក ទៅលើប្រទេសចិន។
បើទោះជាមានចំណាត់ការល្អយ៉ាងណាក៏ដោយ ប៉ុន្តែចិននៅតែជាក្ដោបក្ដាប់ចំណែកទីផ្សារសកលលោក បានល្អបំផុត និងនៅតែបន្តពង្រីកខ្លួនលើវិស័យបច្ចេកវិទ្យា ដែលធ្វើឲ្យគូប្រជែងធំៗដូចជា អាមេរិក និងឥណ្ឌា កំពុងព្រួយបារម្ភជាខ្លាំង៕