កាលពីថ្ងៃទី០៧ ខែវិច្ឆិកា នាយករដ្ឋមន្ត្រីព័រទុយហ្គាល់ លោក Antonio Costa បានប្រកាសលាលែងពីតំណែង បន្ទាប់ពីរងការចោទប្រកាន់រូបលោក ទាក់ទងនឹងករណីអំពើពុករលួយមួយចំនួន។

យោងតាមការចុះផ្សាយពីសារព័ត៌មាន Reuters បានរាយការណ៍ថា ការស៊ើបអង្កេតមកលើរូបលោក គឺជាប់ពាក់ព័ន្ធនឹងការផ្ដល់សិទ្ធឲ្យក្រុមហ៊ុននានា ក្នុងការជីកយករ៉ែលីចូម និងគម្រោងអ៊ីដ្រូសែនជាច្រើន នៅក្នុងប្រទេស ជាថ្នូរនឹងសាច់ប្រាក់មួយចំនួន។
លោក Costa បានប្រកាសពីការលាលែងតំណែងនេះ នៅលើបណ្ដាញទូរទស្សន៍ ក្រោយជំនួបរវាងលោក និងប្រធានាធិបតី Marcelo Rebelo de Sousa ដោយបានបញ្ជាក់ថា លោកនឹងមិនឈរឈ្មោះជា បេក្ខភាពនាយករដ្ឋមន្ត្រីម្ដងទៀតឡើយ។
បន្ថែមពីនោះ អតីតនាយករដ្ឋមន្ត្រីព័រទុយហ្គាល់រូបនេះ ក៏បានសង្កត់ធ្ងន់ថា លោកយល់ព្រមសហការណ៍ ជាមួយប្រព័ន្ធយុត្តិធម៌ បន្ទាប់ពីក្រុមព្រះរាជអាជ្ញាបានប្រាប់ថា លោកគឺស្ថិតនៅក្នុងរ៉ាដានៃការស៊ើបអង្កេតមួយនេះ៕