G7 ត្រៀមចេញសេចក្តីថ្លែងការណ៍រួម ជុំវិញបញ្ហាសង្គ្រាមអ៊ីស្រាអែល-ក្រុមហាម៉ាស

អន្តរជាតិ

រដ្ឋមន្ត្រីការបរទេស​នៃក្រុមប្រទេសមានសេដ្ឋកិច្ចជឿនលឿនបំផុតទាំង៧ (G7) បានត្រៀមចេញ​សេចក្ដីថ្លែងការណ៍រួមមួយ ពាក់ព័ន្ធនឹងវិបត្តិសង្គ្រាមរវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធ​ហាម៉ាស របស់ប្រទេសប៉ាឡេស្ទីន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពីសារព័ត៌មាន Reuters បានបង្ហាញថា សេចក្ដីថ្លែងការណ៍រួមនោះ នឹងអំពាវនាវ ឲ្យផ្អាកការឈប់បាញ់បោះបណ្ដោះអាសន្ន ដើម្បីបញ្ជូនជំនួយមនុស្សធម៌ សម្រាប់ប្រជាជននៅតំបន់ Gaza។

គួររំលឹកបន្តិចថា នេះគឺជាសេចក្ដីថ្លែងការណ៍លើកទី២ ដែលចេញដោយក្រុម G7 ខណៈសេចក្ដីថ្លែងការណ៍ដំបូង ធ្វើឡើងក្រោយកិច្ចប្រជុំនៃរដ្ឋមន្ត្រីហិរញ្ញវត្ថុនៃក្រុម G7 កាលពីថ្ងៃទី១២ ខែតុលា។

ជម្រាបបន្ថែមថា ក្រុម G7 ហាក់កំពុងជួបការរាំងស្ទះ ជុំវិញការឯកភាពគ្នា លើការចេញលិខិតថ្កោលទោស និងផ្ដល់ជំនួយទៅកាន់ប្រទេសអ៊ីស្រាអែល ដែលធ្វើឲ្យកើតជា​ចំងល់ថា តើពួកគេពិតជាចង់ជួយដោះស្រាយបញ្ហា ដែលកំពុងកើតមាននេះដែរឬយ៉ាងណា៕