ប្រមុខការទូតអាមេរិក ត្រៀមបំពេញទស្សនកិច្ចទៅកូរ៉េខាងត្បូង

អន្តរជាតិ

រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken នឹងធ្វើដំណើរទៅដល់ទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង នាថ្ងៃពុធ សម្រាប់ដំណើទស្សនកិច្ចរយៈពេល២ថ្ងៃ ដើម្បីបើកកិច្ចពិភាក្សាជាមួយសម្ព័ន្ធមិត្តនៅអាស៊ីមួយនេះ ក៏ដូចជាពង្រឹងទំនាក់ទំនងរវាងប្រទេសទាំង២ ផងដែរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពីគេហទំព័រ Reuters បានរាយការណ៍ថា នេះគឺជាលើកដំបូង ក្នុងរយៈពេលប្រហែល ២ឆ្នាំកន្លះ ដែលប្រមុខការទូតអាមេរិក បានបំពេញទស្សនកិច្ចទៅកាន់​ប្រទេសកូរ៉េខាងត្បូង។

ដំណើរទស្សនកិច្ចរបស់លោក Blinken ទៅកាន់ទីក្រុងសេអ៊ូល គឺកើតឡើងក្រោយអាមេរិក ជប៉ុន និងកូរ៉េខាងត្បូង ថ្កោលទោសទៅលើកូរ៉េខាងជើង ដោយបានចោទប្រកាន់ថា រដ្ឋាភិបាលក្រុងព្យុងយ៉ាង បានសំងំផ្គត់ផ្គង់អាវុធទៅកាន់កងយោធារុស្ស៊ី។

បន្ថែមពីនោះ រដ្ឋមន្ត្រីការបរទេសអាមេរិក ក៏បានដាក់ក្ដីសង្ឃឹមខ្ពស់ថា កិច្ចសហប្រតិបត្តិការរវាង​អាមេរិក និងកូរ៉េខាងត្បូង នឹងកាន់តែមានភាពរឹងមាំ ទើបអាចទប់ទល់ជាមួយកូរ៉េខាងជើង ដែលកំពុងមាន​ទំនាក់ទំនងយោធាយ៉ាងល្អ ជាមួយរុស្ស៊ីបាន៕