ដៃគូផ្គត់ផ្គង់របស់ក្រុមហ៊ុន Apple គឺក្រុមហ៊ុន Luxshare Precision Industry Co បានប្រកាសថា ខ្លួនទទួលបានអាជ្ញាប័ណ្ណ សម្រាប់ការបណ្ដាក់ទុនបន្ថែម ៣៣០លានដុល្លារ នៅភាគខាងជើងនៃខេត្ត Bac Giang ប្រទេសវៀតណាម។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពីសារព័ត៌មាន CNA បានរាយការណ៍ថា គិតមកទល់ពេលនេះ LuxshareICT បានចាយលុយវិនិយោគសរុបប្រហែល ៥០៤លានដុល្លារ សម្រាប់ការសាងសង់រោងចក្រនៅប្រទេសវៀតណាម។
គួររំលឹកបន្តិចថា រោងចក្ររបស់ក្រុមហ៊ុន LuxshareICT នៅប្រទេសវៀតណាមនេះ នឹងសាងសង់នៅលើផ្ទៃដី ២៩,១ហិកតា និងអាចផលិតខ្សែភ្លើងសម្រាប់ឧបករណ៍ឆ្លាតវៃផ្សេងៗដូចជា ឧបករណ៍ទំនាក់ទំនង Touch Pens នាឡិកាឆ្លាតវៃ និង Smart Tags ជាដើម។
ជម្រាបបន្ថែមថា រោងចក្រមួយនេះ ត្រូវបានរំពឹងទុកថា អាចនឹងបញ្ចប់ការសាងសង់ចន្លោះពី ១២ ទៅ ២៤ខែខាងមុខ៕