បណ្ដាញសង្គមរបស់លោក ដូណាល់ ត្រាំ ខាតលុយ ៧៣លានដុល្លារ

អន្តរជាតិ

វេទិកាបណ្ដាញសង្គមរបស់អតីតប្រធានាធិបតី លោក ដូណាល់ ត្រាំ គឺ Truth Social បានរាយការណ៍ពីការខាតបង់ប្រមាណ ៧៣លានដុល្លារ តាំងពី​ដាក់សម្ពោធ​ឲ្យប្រើប្រាស់​ កាលពីដើមឆ្នាំ២០២២។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពីសារព័ត៌មាន Reuters បានរាយការណ៍ថា នៅក្នុងឆ្នាំ២០២២ បណ្ដាញសង្គម Truth Social បានបង្ហាញពីការខាតបង់ ៥០លានដុល្លារ ជាមួយនឹងប្រាក់ចំណូល​តែ ១,៤លានដុល្លារប៉ុណ្ណោះ ខណៈនាឆមាសទីមួយនៃឆ្នាំ២០២៣ ពួកគេខាតបង់ ២៣លានដុល្លារ ហើយទទួលប្រាក់ចំណូលប្រចាំឆមាសតែ ២,៣លានដុល្លារប៉ុណ្ណោះ។

គួររំលឹកដែរថា លោក ត្រាំ បានបង្កើតបណ្ដាញសង្គម Truth Social ក្នុងគោលបំណងប្រកួតប្រជែង ជាមួយក្រុមហ៊ុនបណ្ដាញសង្គមធំៗដូចជា Facebook និង Twitter ជាដើម ខណៈក្រុមហ៊ុនទាំង ២នេះ គឺបានហាមឃាត់អតីតប្រធានាធិបតីអាមេរិក ក្នុងការប្រើប្រាស់បណ្ដាញសង្គមរបស់ពួកគេ៕