អានាគតថ្មីនៅក្នុងវិស័យដឹកជញ្ជូន តាក់ស៊ីដឹកអ្នកដំណើរតាមផ្លូវអាកាស ដោយចំណាយពេលត្រឹមតែ ៧នាទី ពីអាកាសយានដ្ឋាន JFK ទៅកាន់ទីប្រជុំជន Manhattan នឹងដាក់ឲ្យដំណើរការនៅឆ្នាំ ២០២៥ ខាងមុខ ជាមួយការធ្វើដំណើរប្រកបដោយផាសុខភាព ភាពស្ងប់ស្ងាត់ និងគ្មានការបំភាយឧស្ម័នពុល។

បើតាមទីភ្នាក់ងារសារព័ត៌មាន Reuters បានចុះផ្សាយថា ក្រុមហ៊ុន Joby Aviation ដែលជាក្រុមហ៊ុនផលិតយន្តហោះតាក់ស៊ី បានធ្វើការសាកល្បង ការហោះហើរនៅឯចំណត Downtown Manhattan Heliport ក្នុងទីក្រុងញូវយ៉កកាលពីថ្ងៃអាទិត្យ ខណៈនេះជាលើកដំបូងដែល Joby បានហោះហើរពីលើទីក្រុង និងជាលើកដំបូងដូចគ្នាចំពោះទីក្រុងញូយ៉ក ដែលមានយន្តហោះតាក់ស៊ីអគ្គិសនី បើកបរនៅទីក្រុងរបស់ខ្លួន។
ក្នុងនោះ នាយកប្រតិបត្តិក្រុមហ៊ុន លោក JoeBen Bevirt បាននិយាយថា យាននេះអាចសាកថាមពលឡើងវិញ ដោយចំណាយពេលត្រឹមតែ ៥ នាទីប៉ុណ្ណោះ ហើយចំពោះការកក់កៅអីធ្វើដំណើរវិញ វាស្រដៀងទៅនឹងការប្រើប្រាស់កម្មវិធី Rideshare ដែរ។
លើសពីនោះ ក្រុមហ៊ុនក៏មានគោលបំណង បើកដំណើរការសេវាកម្មពាណិជ្ជកម្មរបស់ខ្លួន អោយទាន់ត្រឹមឆ្នាំ ២០២៥ ខាងមុខ ខណៈបច្ចុបន្នគម្រោងនេះវាស្ថិតនៅក្នុងការសិក្សដំណាក់កាលទី ៣ នៃដំណាក់ទី ៥ ដើម្បីអាចបញ្ជាក់អោយបានល្អឹតល្អន់ ជាមួយរដ្ឋបាលអាកាសចរណ៍សហព័ន្ធ(FAA) ។
ដោយឡែក តម្លៃកក់សំបុត្រក្នុងការធ្វើដំណើរវិញ នៅមិនទាន់បានបញ្ជាក់ច្បាស់នៅឡើយទេ ប៉ុន្តែកាលពីពេលកន្លងទៅ ក្រុមហ៊ុនបាននិយាយថា វាមានតម្លៃសមរម្យ ប្រហាក់ប្រហែលទៅនឹងរថយន្តតាក់ស៊ី បើកបរលើផ្លូវគោកធម្មតាដែរ៕