ប្រធានាធិបតីស៊ីរី កំពុងស្ថិតក្រោមការតាមចាប់ខ្លួនពីប្រទេសបារាំង

អន្តរជាតិ

ប្រទេសបារាំង បានចេញដីការតាមចាប់ខ្លួនប្រធានាធិបតីស៊ីរី លោក Bashar Al-Assad ជុំវិញការពាក់ព័ន្ធនឹងបទឧក្រិដ្ឋ ប្រឆាំងមនុស្សជាតិ ដោយការប្រើប្រាស់អាវុធគីមី កាលពីរដូវក្ដៅ ឆ្នាំ២០១៣។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពីទីភ្នាក់ងារសារព័ត៌មានបារាំង AFP បានរាយការណ៍ថា ដីការចាប់ខ្លួននេះ ក៏បានដាក់ទៅលើប្អូនប្រុសរបស់មេដឹកនាំប្រទេសស៊ីរីផងដែរ គឺលោក Maher al-Assad ដែលជាមេអង្គភាពកងយោធាជាន់ខ្ពស់មួយរូបប្រចាំប្រទេសផងដែរ។

ប្រភពដដែលបន្ថែមថា ការប្រើប្រាស់អាវុធគីមីកាលពីឆ្នាំ២០១៣នោះ គឺបានសម្លាប់ប្រជាជន ច្រើនជាង ១ ០០០នាក់ នៅភាគខាងកើតនៃតំបន់​Ghouta និងសម្លាប់មនុស្សប្រមាណ ១ ៤០០នាក់ នៅក្បែរមន្ទីរពេទ្យមួយកន្លែង នៃទីក្រុង Damascus ក្នុងខែតែមួយ។

សូមជម្រាបដែរថា នេះគឺជាដីការតាមចាប់ខ្លួនអន្តរជាតិលើកដំបូង ប្រឆាំងនឹងមេដឹកនាំនៃប្រទេសស៊ីរី តាំងពីផ្ទុះសង្គ្រាមក្នុងឆ្នាំ២០១១ ខណៈវាក៏ជាដីការចាប់ខ្លួន​លើកដំបូង តាំងពីផ្ទុះការវាយប្រហារអាវុធគីមីកាលពីឆ្នាំ២០១៣ ដែលមកទល់នឹងពេលនេះ ស៊ីរីនៅតែលាក់ព័ត៌មានយ៉ាងជិត ជុំវិញហេតុផលបង្កឲ្យផ្ទុះអាវុធគីមី សម្លាប់មនុស្សរាប់ពាន់នាក់​កាលពី១០ឆ្នាំមុន៕