Li Auto ប្រកាសផែនការផលិតរថយន្តអគ្គិសនីទ្រង់ទ្រាយធំលើកដំបូង នាឆ្នាំក្រោយ

អន្តរជាតិ

ក្រុមហ៊ុនចិន Li Auto បានប្រកាសកាលពីថ្ងៃទី១៧ ខែវិច្ឆិកានេះថា ពួកគេនឹងចាប់ផ្ដើម​ផលិត​រថយន្តអគ្គិសនីទ្រង់ទ្រាយធំជាលើកដំបូង នាខែកុម្ភៈឆ្នាំក្រោយ ជាមួយនឹងបច្ចេកវិទ្យាថ្មី។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពីសារព័ត៌មាន Reuters បានបង្ហាញថា រថយន្តអគ្គិសនីដែល Li Auto គ្រោងនឹងផលិតខ្នាតធំនោះ គឺនឹងបំពាក់មកជាមួយនូវបច្ចេកវិទ្យាសាកថ្មលឿន ដើម្បីដោះស្រាយនូវបញ្ហារបស់អតិថិជន។

បច្ចេកវិទ្យាថ្មីដែល Li Auto គ្រោងនឹងបំពាក់ជាមួយយានយន្តរបស់ខ្លួន គឺមានសមត្ថភាព​សាកថ្ម​រយៈពេល ១២នាទី អាចបើកបរបានរហូតដល់ចំងាយ ៥០០គីឡូម៉ែត្រ ខណៈតម្លៃវិញគឺ​ទាបជាង ៦០០ ០០០យ៉ន់ ឬប្រមាណ ៨២ ៨០០ដុល្លារ។

សូមជម្រាបដែរថា តាំងពីបង្កើតក្រុមហ៊ុនក្នុងឆ្នាំ២០១៥ Li Auto មានរថយន្តតែ ៤ប្រភេទប៉ុណ្ណោះ សម្រាប់ផ្ដល់ជូនអតិថិជន ប៉ុន្តែពួកគេទទួលបានការគាំទ្រខ្លាំង ពោលកាលពីត្រីមាសទី៣ បានប្រកាសពីប្រាក់ចំណេញប្រមាណ ២,៨២ពាន់លានយ៉ន់ ឬប្រហែល ៣៩០លានដុល្លារ៕