កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ក្រុមហ៊ុន Amazon បានប្រកាសថា ពួកគេនឹងចាប់ផ្ដើមទទួលការបញ្ជាទិញរថយន្ត Hyundai ពីអតិថិជន តាមប្រព័ន្ធអនឡាញនៅសហរដ្ឋអាមេរិក ចាប់ពីឆ្នាំក្រោយទៅ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

អតិថិជនអាចធ្វើការបញ្ជាទិញសម្ភារៈរថយន្ត និងទិញរថយន្តទាំងមូលតែម្ដង នៅលើគេហទំព័រ Amazon.com ហើយក៏អាចកំណត់ថ្ងៃដឹកជញ្ជូនបានផងដែរ តាមរយៈដៃគូលក់របស់ Hyundai តាមតំបន់។
គួររំលឹកបន្តិចថា Hyundai បានបង្កើត Showroom ឌីជីថលដំបូងនៅលើគេហទំព័រ Amazon កាលពីឆ្នាំ២០១៨ ខណៈកិច្ចកុងត្រាថ្មីៗនេះ នឹងកាន់តែផ្ដល់ភាពងាយស្រួលដល់អតិថិជន ក្នុងការជ្រើសរើសរថយន្តដែលខ្លួនស្រលាញ់ និងអាចស្រាវជ្រាវពីតម្លៃបានកាន់តែច្បាស់។
សូមជម្រាបបន្ថែមថា សហរដ្ឋអាមេរិក គឺជាទីផ្សារធំបំផុតសម្រាប់ការលក់រថយន្តរបស់ក្រុមហ៊ុន Hyundai ពោលកាលពីឆ្នាំ២០២២ ពួកគេលក់រថយន្តបាន ៧២៤ ២៦៥គ្រឿងនៅអាមេរិក៕