វៀតណាមសំងំវាតទី យកដីនៅតំបន់សមុទ្រចិនខាងត្បូងស្ងាត់ៗ

អន្តរជាតិ

ប្រទេសវៀតណាម កំពុងសំងំវាតទី យកដីនៅតំបន់សមុទ្រចិនខាងត្បូងបន្ថែមប្រមាណ ៣៣០អាក ឬប្រហែល ១៣៣,៥ហិកតា តាំងពីខែធ្នូឆ្នាំមុន មកទល់នឹងពេលនេះ។ នេះបើតាម​របាយការណ៍ស្រាវជ្រាវមួយ ចេញផ្សាយដោយសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការពង្រីកខ្លួនលើតំបន់កំពុងមានជម្លោះនេះ បានធ្វើឲ្យវៀតណាម​ក្លាយជាប្រទេសធំបំផុតទី២ បន្ទាប់ពីចិន ដែល​មានចំណែកកាន់កាប់​ដីនៅសមុទ្រចិនខាងត្បូងច្រើនបំផុត ខណៈចន្លោះឆ្នាំ២០១២ ដល់ឆ្នាំ២០២២ វៀតណាម​ក៏ធ្លាប់ដណ្ដើមបានដីនៅតំបន់នេះប្រហែល ១២០អាក​ផងដែរ។

ទាក់ទងនឹងការស្រាវជ្រាវខាងលើ ក្រសួងការបរទេសវៀតណាម​នៅមិនទាន់ចេញមុខបកស្រាយ​បំភ្លឺនៅឡើយទេ ខណៈភាគីខាងចិនកន្លងមក តែងតែប្រកាសក្ដែងៗថា ពួកគេជា​ម្ចាស់នៃតំបន់​សមុទ្រចិនខាងត្បូង​ទាំងមូល។

សូមជម្រាបបន្ថែមថា សមុទ្រចិនខាងត្បូង គឺជាដែនទឹកមានជម្លោះធំបំផុតមួយ​នាពេលបច្ចុប្បន្ន ពោលចិន ប្រ៊ុយណេ ម៉ាឡេស៊ី ហ្វីលីពីន និងវៀតណាម សុទ្ធតែដណ្ដើមគ្នា ចង់កាន់កាប់​តំបន់មួយនេះ ដ្បិតក្នុងមួយឆ្នាំៗ ការធ្វើពាណិជ្ជកម្មតាមផ្លូវទឹកនៅតំបន់នេះ អាចរកចំណូលបានច្រើនជាង ៣ទ្រីលានដុល្លារឯណោះ៕