ក្រុមហ៊ុន Wuling Hongguang Mini EV គឺជាអ្នកផលិតរថយន្តអគ្គិសនី តម្លៃទាបបំផុតមួយនៅលើទីផ្សារ ហើយថ្មីៗនេះពួកគេបានបង្កើតរឿងកាន់តែអស្ចារ្យ ដោយតម្លៃរថយន្តអគ្គិសនីវៀតណាមមួយនេះ កាន់តែមានតម្លៃធូរថ្លៃជាងមុនថែមទៀត។
យោងតាមការចុះផ្សាយពីសារព័ត៌មាន VNExpress បានបង្ហាញថា រថយន្តអគ្គិសនីរបស់ Wuling Hongguang Mini EV ជាធម្មតាមានតម្លៃ ២៣៩លានដុង ឬប្រហែល ៩ ៥០០ដុល្លារ ប៉ុន្តែបច្ចុប្បន្នពួកគេបានបញ្ចុះតម្លៃបន្ថែម រហូតដល់ ១៥លានដុងថែមទៀត។
ក្រុមហ៊ុនវៀតណាមធ្វើការបញ្ចុះតម្លៃដ៏សំបើមនេះ គឺក្នុងគោលបំណងប្រកួតប្រជែងជាមួយក្រុមហ៊ុនដទៃ ដែលកំពុងមានវត្តមានលើទីផ្សារ ខណៈពួកគេទើបនឹងប្រឡូកលើទីផ្សាររថយន្តអគ្គិសនី កាលពីចុងខែមិថុនានេះប៉ុណ្ណោះ។
សូមជម្រាបបន្ថែមថា Hongguang Mini EV មាន ២ជម្រើស សម្រាប់អតិថិជននៅវៀតណាម គឺប្រភេទ Standard និង Advanced ដែលរថយន្តទាំង ២ប្រភេទនេះ មានសមត្ថភាពបើកបរបានរយៈចំងាយ ១២០ ទៅ១៧០ គីឡូម៉ែត្រ ពេលសាកថ្មពេញ៕