បំណុលពិភពលោក បន្តកើនឡើងលើស ៣០៧ទ្រីលានដុល្លារ

អន្តរជាតិ

វិទ្យាស្ថានហិរញ្ញវត្ថុអន្តរជាតិ ហៅកាត់ IIF បានបង្ហាញទិន្នន័យថា បំណុលពិភពលោក​បានកើនឡើងលើសចំនួន ៣០៧ទ្រីលានដុល្លារ នាត្រីមាសទី៣ នាឆ្នាំនេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មានតួកគី AA។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

របាយការណ៍ដែលបញ្ចេញដោយ IIF កាលពីសប្ដាហ៍មុនបានបង្ហាញថា បំណុលសកលលោក បានកើនឡើងលើស ៣០៧ទ្រីលានដុល្លារ នាត្រីមាសទី៣ ក្នុងឆ្នាំ២០២៣ ដោយភាគច្រើន​បណ្ដាលមកពីកំណើនទីផ្សារនៃមហាអំណាចធំៗដូចជា អាមេរិក ជប៉ុន បារាំង អង់គ្លេស ចិន ឥណ្ឌា ប្រេស៊ីល និងម៉ិកស៊ិកជាដើម។

តួលេខនៃការកើនឡើងរបស់បំណុលពិភពលោក គឺកើនឡើងប្រហែល ៦,២% ពីរយៈពេលដូចគ្នាកាលពីឆ្នាំទៅ ពោលកើនពី ២៨៩ទ្រីលានដុល្លារ ដល់លើស ៣០៧ពាន់ពាន់លានដុល្លារ។

ក្នុងនោះ បំណុលនៃប្រទេសអភិវឌ្ឍន៍កើនដល់ ២០៦ទ្រីលានដុល្លារ ខណៈបំណុល​នៃ​ប្រទេសកំពុងអភិវឌ្ឍន៍កើនដល់ ១០១,៣ទ្រីលានដុល្លារ ចន្លោះខែកក្កដា ដល់ខែកញ្ញា៕