ពាណិជ្ជករកូរ៉េខាងត្បូង កំពុងត្រៀមធ្វើការបណ្ដាក់ទុននៅចក្រភពអង់គ្លេស ប្រមាណ ២១ពាន់លានផោន ឬប្រហែល ២៦ពាន់លានដុល្លារ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

គម្រោងវិនិយោគថ្មីនេះ រាប់បញ្ចូលទាំងផែនការបណ្ដាក់ទុន រយៈពេលយូរជាង១០ឆ្នាំ ពីក្រុមហ៊ុន Sovereign Wealth Fund របស់កូរ៉េខាងត្បូង នៅក្នុងវិស័យថាមពលកកើតឡើងវិញ និងហេដ្ឋារចនាសម្ព័ន្ធបៃតងនៅអង់គ្លេស ដែលមានតម្លៃប្រមាណ ៩,៧ពាន់លានដុល្លារផងដែរ។
សូមជម្រាបបន្ថែមថា គម្រោងបណ្ដាក់ទុនថ្មីៗទាំងនេះ គឺកើតឡើងចំពេលប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol កំពុងបំពេញទស្សនកិច្ចនៅអង់គ្លេស រយៈពេល៣ថ្ងៃ តាមការអញ្ជើញពីព្រះមហាក្សត្រ King Charles III៕