ក្រុមហ៊ុនចិនចំនួនពីរ ចាប់ដៃគ្នាបង្កើតរថយន្តអគ្គិសនី ផ្លាស់ប្តូរអាគុយ

អន្តរជាតិ

ក្រុមហ៊ុនផលិតរថយន្ត Nio នឹងចាប់ដៃគូសហការជាមួយក្រុមហ៊ុនរថយន្ត Changan Automobile  ដើម្បីបង្កើតរថយន្តអគ្គិសនីផ្លាស់ប្តូរអាគុយ ក្រោមគោលបំណងដើម្បីសម្រាលការចំណាយ ដែលបានខាតបង់កាលពីពេលកន្លងមករបស់ក្រុមហ៊ុន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រុមហ៊ុន Nio បាននិយាយកាលពីថ្ងៃអង្គារថា ភាពជាដៃគូនេះក៏នឹងមើលឃើញថា ក្រុមហ៊ុន Nio និងក្រុមហ៊ុនដែលគ្រប់គ្រងដោយរដ្ឋចិន Changan នឹងរួមមានការសាងសង់ ការចែករំលែកស្ថានីយផ្លាស់ប្តូរថ្ម ក៏ដូចជាស្តង់ដារអាគុយផងដែរ។

មួយវិញទៀត ភាពជាដៃគូនេះនឹងនាំឲ្យ Nio មានភាពប្រសើរឡើងវិញនូវប្រាក់ចំណេញ ព្រោះវាបានជួយសម្រួលការកាត់បន្ថយកម្លាំងពលកម្មរបស់ខ្លួន ហើយបានពន្យារការវិនិយោគរយៈពេលវែង ដើម្បីបង្កើនប្រសិទ្ធភាព និងកាត់បន្ថយការចំណាយដែលបានប្រឈមនឹងការប្រកួតប្រជែងតម្លៃ បន្ទាប់ពីក្រុមហ៊ុនផលិតរថយន្តរបស់អាមេរិក Tesla ចាប់ផ្តើមបញ្ចុះតម្លៃកាលពីដើមឆ្នាំ។

យ៉ាងណាមិញ ការផ្លាស់ប្តូរអាគុយនេះ នឹងអនុញ្ញាតឱ្យអ្នកបើកបរអាចជំនួសអាគុយដែលអស់ថាមពលបានយ៉ាងឆាប់រហ័ស និងមានភាពងាយស្រួលជាជាងការចំណាយពេលយកខ្សែទៅសាកថ្មរថយន្ត។

ម្យ៉ាងវិញទៀត គិតត្រឹមថ្ងៃទី ២១ ខែវិច្ឆិកា Nio មានស្ថានីយផ្លាស់ប្តូរថ្មចំនួន ២ ១១៣ កន្លែងនៅក្នុងប្រទេសចិន និងបង្គោលសាកថ្មជិត ១ លានបង្គោលផងដែរ។

ជម្រាបដែរថា ក្រុមហ៊ុន Changan បានជាប់ចំណាត់ថ្នាក់ទី ៧ នៅក្នុងប្រទេសចិន ទាក់ទងនឹងការលក់រថយន្តអគ្គិសនីប្រមាណ ១២៣ ៣២២ គ្រឿង នារយៈពេល ៩ ខែដំបូងនៃឆ្នាំនេះ ខណៈក្រុមហ៊ុន Nio ជាប់ចំណាត់ថ្នាក់ទី ៨ ដោយមានការលក់ប្រមាណ ១០៩ ៩៩៣ គ្រឿង នេះបើយោងតាមទិន្នន័យពីសមាគមរថយន្តដឹកអ្នកដំណើរចិន៕