ទោះប្រឈមបាត់បង់ងារនាយករដ្ឋមន្ត្រីហូឡង់ តែលោក Mark Rutte កំពុងតាមចាប់តំណែងធំមួយ

អន្តរជាតិ

លោក Mark Rutte កំពុងប្រឈមនឹងហានិភ័យ នៃការបាត់បង់មុខតំណែង​ជា​នាយករដ្ឋមន្ត្រីនៃប្រទេសហូឡង់ ប៉ុន្តែជាមួយគ្នា លោកក៏កំពុងតាមចាប់មុខងារថ្មីមួយទៀត ដែលមានតំណែងធំជាងមុន គឺប្រធាននៃអង្គការណាតូ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Politico។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ទន្ទឹមនឹងនោះ មន្ត្រីអឺរ៉ុប២រូប សុំមិនបញ្ចេញឈ្មោះបានប្រាប់ Politico ថា លោក Mark គឺជាបេក្ខភាពដ៏មានឥទ្ធិពលបំផុត ក្នុងចំណោមបេក្ខភាព៣រូប ក្នុងការប្រជែងតំណែងជា​ប្រធាន​អង្គការណាតូ បន្ទាប់ពីលោក Jens Stoltenberg គ្រោងចុះចេញពីតំណែងនាឆ្នាំក្រោយ។

គួររំលឹកបន្តិចថា លោក Mark ទទួលបានការគាំទ្រខ្លាំងពីប្រទេសបារាំង ពោលប្រធានាធិបតី Emmanuel Macron គឺបានបង្ហាញឥតលាក់លៀមពីការគាំទ្រ ដល់នាយករដ្ឋមន្ត្រីហូឡង់ ក្នុងការឡើងកាន់តំណែងកំពូលនៃអង្គការណាតូ។

ប៉ុន្តែជាមួយគ្នា សភាអាមេរិកមួយចំនួនបានបង្ហាញការមិនពេញចិត្តចំពោះលោក Mark បន្ទាប់ពីហូឡង់បរាជ័យ ក្នុងការអនុវត្តតាមគោលការណ៍របស់អង្គការណាតូ ដែលតម្រូវឲ្យសមាជិក ត្រូវចំណាយលើការការពារជាតិ យ៉ាងតិចស្មើ ២% នៃ GDP សរុបរបស់​ប្រទេសនីមួយៗ៕