ក្រុមវិនិយោគិន សម្រុកដកលុយជិត ១ពាន់លានដុល្លារ ពី Binance ក្នុងរយៈពេល២៤ម៉ោង

អន្តរជាតិ

ក្រុមវិនិយោគិន បានសម្រុកនាំគ្នាដកលុយប្រហែល ៩៥៦លានដុល្លារ ពីក្រុមហ៊ុន Binance ក្នុងរយ:ពេលត្រឹម ២៤ ម៉ោងចុងក្រោយ បន្ទាប់ពីប្រធានក្រុមហ៊ុន លោក Changpeng Zhao បានប្រកាសលាលែងចេញពីតំណែង ក្រោយសារភាពពាក់ព័ន្ធជាមួយនឹងការលាងលុយ​កខ្វក់​ នៅសហរដ្ឋអាមេរិក។ នេះបើតាមការចុះផ្សាយពីសារត័ត៌មាន Reuters ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជុំវិញកំហុសនេះ ក្រុមហ៊ុន Binance នឹងត្រូវបង់ប្រាក់ពិន័យរហូតដល់ទៅ ៤,៣ពាន់លានដុល្លារ ដល់អាជ្ញាធរសហរដ្ឋអាមេរិក ដែលវាបានបង្កឲ្យមានការសង្ស័យជាច្រើន ទាក់ទងទៅនឹងអនាគតនៃក្រុមហ៊ុនរូបិយប័ណ្ណគ្រីបតូដ៏ធំបំផុតរបស់ពិភពលោកមួយនេះ។

ទន្ទឹមនឹងនេះ យោងតាមទិន្នន័យពីកម្មវិធីវិភាគរូបិយប័ណ្ណគ្រីបតូ Nansen បានបង្ហាញឲ្យដឹងថា ក្រុមវិនិយោគិនមួយចំនួន បាននាំគ្នាសម្រុកដកលុយចេញក្នុងចំនួន ៩៥៦លានដុល្លារ ពីក្រុមហ៊ុន Binance។ ប៉ុន្តែប្រភពដដែលនេះ បានបង្ហាញទៀតថា ការដកលុយចេញនេះ ហាក់ជាចំនួនតិចតួចប៉ុណ្ណោះ បើធៀបទៅនឹងទ្រព្យសកម្មសរុបជាង ៦៥ពាន់លានដុល្លារ ដែលនៅតែមានក្នុង Binance ។

ជម្រាបជូនផងដែរថា ក្រុមហ៊ុន Binance មិនទាន់បានឆ្លើយតបភ្លាមៗចំពោះសំណើសុំឲ្យមានការអត្ថាធិប្បាយចំពោះបញ្ហានេះនៅឡើយទេ ប៉ុន្តែក្រុមហ៊ុនបាននិយាយកាលពីថ្ងៃអង្គារកន្លងទោថា ខ្លួនបានខិតខំប្រឹងប្រែង ដើម្បីធ្វើឱ្យ Binance នៅតែមានសុវត្ថិភាព និងកាន់តែមានសុវត្ថិភាពជាងមុន ៕