យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក HKO1 បានរាយការណ៍កាលពីថ្ងៃទី២២ ខែវិច្ឆិកាថា វីឡា២ខ្នង របស់ប្រធានក្រុមហ៊ុន China Evergrande នៅទីក្រុងហុងកុង ត្រូវបានរឹបអូសដោយម្ចាស់បំណុលហើយ។
ភូមិគ្រឹះដ៏ធំរបស់លោក Hui Ka Yan គឺស្ថិតនៅតំបន់ The Peak ជាប្លុកនៃក្រុមអ្នកមានរស់នៅ នៃទីក្រុងហុងកុង ដែលមានតម្លៃប្រមាណ ១,៥ពាន់លានដុល្លារហុងកុង ឬប្រហែល ១៩២លានដុល្លារ នឹងត្រូវរឹបអូសដោយក្រុមម្ចាស់បំណុលជាផ្លូវការនាពេលឆាប់ៗ។
គួររំលឹកបន្តិចថា លោក Hui បានដាក់ប្លង់ផ្ទះ ២ខ្នងនេះ ទៅកាន់ក្រុមហ៊ុន Orix Asia Capital Ltd កាលពីខែវិច្ឆិកា ឆ្នាំ២០២១ ជាទ្រព្យបញ្ចាំ សម្រាប់ទឹកប្រាក់ដ៏ច្រើន ប៉ុន្តែមិនបានបញ្ជាក់ពីចំនួនជាក់លាក់ឡើយ។
ជម្រាបបន្ថែមថា ក្រៅពីផ្ទះ២ខ្នងនេះ កាលពីខែវិច្ឆិកាឆ្នាំទៅ លោក Hui ក៏ធ្លាប់ត្រូវបានធនាគារ China Construction Bank រឹបអូសផ្ទះមួយខ្នងទៀតផងដែរ ដែលស្ថិតនៅតំបន់ជាមួយគ្នានេះ៕