រយៈពេល ១០ ខែដំបូងនៅឆ្នាំនេះ រុស្ស៊ីប្រមូលពន្ធបានជាង ៤២៨ ពាន់លានដុល្លារ

អន្តរជាតិ

យោងតាមប្រធានសេវាពន្ធសហព័ន្ធ (FTS) បានឱ្យដឹងថា ប្រាក់ចំណូលពន្ធរបស់រុស្ស៊ី បានកើនឡើងជិត ១០% នៅចន្លោះខែមករា និងខែតុលា បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន RT ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ប្រធាន FTS លោក Daniil Egorov ដែលបានជួបជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន កាលពីល្ងាចថ្ងៃចន្ទនោះ បាននិយាយថា តួលេខនៃចំណូលពន្ធក្នុងរយៈពេល ១០ ខែដំបូងនៃឆ្នាំ ២០២៣ នេះ​មានចំនួនប្រមាណ ៤២៨ ពាន់លានដុល្លារ ហើយវាបានកើនឡើងដល់ទៅ ៤១ ពាន់លានដុល្លារបើធៀបនឹងឆ្នាំមុន។

ម្យ៉ាងវិញទៀត កាលពីឆ្នាំ ២០២២ រុស្ស៊ីបានប្រមូលពន្ធសរុបចំនួន ៤៧៨ ពាន់លានដុល្លារ ខណៈនៅឆ្នាំនេះ រុស្ស៊ីនៅតែរំពឹងថានឹងអាចប្រមូលបានចំនួន ៥២៨ ពាន់លានដុល្លារ។

ជាមួយគ្នានេះដែរ បើយើងមិនរាប់បញ្ចូលពីប្រាក់ចំណូលដែលបានមកពីប្រេង និងឧស្ម័ននោះ លោក Egorov បាននិយាយថា បង្កាន់ដៃពន្ធលើប្រាក់ចំណូលនៅចន្លោះខែមករា និងខែតុលា បានកើនឡើង ២០% ចំណែកពន្ធលើតម្លៃបន្ថែម (VAT) បានកើនឡើង ១១% ព្រមទាំងបុព្វលាភធានារ៉ាប់រងកើនឡើង ២៩% ហើយពន្ធលើប្រាក់ចំណូលផ្ទាល់ខ្លួនបានកើនឡើង ១៣% ផងដែរ៕